ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដមកកាត់សក់​ ច្រឡំជាន់ហ្គែរថា ជាហ្រាំ្វង បុកចូលហាងកាត់សក់ បណ្តាលឲ្យប្រុសស្រី៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមកកាត់សក់ជាន់ហ្គែរច្រឡំហ្វ្រាំងទៅបុកទ្វារហាងកាត់សក់ធ្លុះចូលក្នុងបណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលឡើងនៅម៉ោង៩ និង ៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដម៉ាកតូយ៉ូតាកាមរីបា​ឡែ​ន​ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5868 បើកតាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបើករថយន្ដបត់ឡើងចតទុកនៅមុខហា​ង​ដើម្បីកាត់សក់ ខណៈនោះក៏ច្រឡំជាន់ហ្គែរទៅបុកបុកម៉ូតូមួយគ្រឿង និងទ្វារកព្ចាក់បណ្ដាលឲ្យជាងក្នុងហាងប្រុសស្រី៣នាក់រងរបួសធ្ងន់ត្រូវ បានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុបានយករថយន្ដដែរ បង្កយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖