ព័ត៌មានទាន់ហេតុការណ៍៖

សារសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិ៖

ចែករំលែក៖

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ពេលនេះ ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីបានមកចូលរួម កិច្ចប្រជុំកំពូលស្តីពីទឹក និងបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋឆែក (Czech) ហុងគ្រី(Hungary) ​ និងប្រទេសប៊ុលហ្ការី (Bulgaria) កាលពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ ២០១៩ កន្លងមកនេះដែលទទួល​បានលទ្ធផលល្អបំផុត។ តាមរយៈទស្សនកិច្ចនេះ គឺកម្ពុជាយេីងបានរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅអឺរ៉ុបដែលនាំមកនូវផលប្រយោជន៍ជាច្រេីនដល់ប្រទេសជាតិយេីង។

សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា និងសូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ៕


ចែករំលែក៖