ប្រទេសប៊ុលហ្គារី៖ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរចាកចេញពីប្រទេសប៊ុលហ្គារី ជាប្រទេសចុងក្រោយនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប អញ្ជើញធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ។
ជាលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសតំបន់អ៉ឺរ៉ុបពេលនេះ ក៏ដូចជាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗនោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាបានទទួលនូវភាពជោគជ័យយ៉ាងត្រចះត្រចង់ជាពិសេសក្នុងកិច្ចការពង្រឹង ពង្រីកនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងការគៀងគរទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា។
ជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រៗប់គ្នា៕