ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់បានចេញពីផ្ទះទៅដេញគោ ស្រាប់តែប្រទះឃើញសាកសពចងជាប់នៅនឹងដើមស្វាយចន្ទីបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចព្រៃអណ្តូង ភូមិអរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនភ្ញាក់ផ្អើលកើតឡើង គឺមានប្រជាពលរដ្ឋ១នាក់ឈ្មោះ ក្រួច យ៉ុន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល បានដើរទៅដេញគោ នៅខាងកើតផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រ ស្រាប់តែ បានប្រទះឃើញសាកសពមានខ្សែគោចងក ពណ៌ខ្មៅនៅក្រោមដើមស្វាយចន្ទីតែម្តង ត្រង់ចំណុចព្រៃអណ្តូង ភូមិអរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចន ចាន់ ហៅ(ខ្នោ) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ហើយនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ជំនាញពាក់ព័ន្ធផ្នែកកោសល្យវិច័យនឹងចុះពិនិត្យ ស្រាវជ្រាវរកមូលហេតុពិតប្រាកដ ៕ ប៉ឹម ពិន