ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់់ខ្លួនប្តីប្រពន្ធជនជាតិប៉េរូ ករណីលួចកាបូបស្ពាយ របស់ ស្ត្រីជនជាតិចិន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តសៀមរាប បាន ឲ្យ ដឹង នៅ រសៀលថ្ងៃទី១៨ ខែតុលាថា បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ប្តីប្រពន្ធជនជាតិប៉េរូ ករណីលួចកាបូបស្ពាយរបស់ស្ត្រីជនជាតិចិន រួចគេចខ្លួន ។ ហេតុការណ៍ឃាត់់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៧ និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបញ្ជូនមកការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៅវេលាម៉ោង១៤ និង ០០ នាទី ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឃាត់់ខ្លួនជនបរទេស ចំនួន០២នាក់ពាក់ព័ន្ធនឹងករណីអំពើលួច។ ជនបរទេសទាំងពីរ នាក់ នេះមានឈ្មោះដូចខាងក្រោម ៖១-MENDEZ TINCO EPIFANIO ភេទ ប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិ ប៉េ រូ កាន់ លិខិតឆ្លងដែន លេខ ២១៦២៥២៥០៣ ជា ភ្ញៀវ ទេសចរណ៍ ( ប្តី ) ស្នាក់នៅសណ្ឋាគារសាកវ៉កភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ទី ២ ឈ្មោះ QUISPE ESPINOZA CARMEN LUZ ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ប៉េ រូ កាន់ លិខិតឆ្លងដែន លេខ១១៨៦១៣០៥៤ ជា ភ្ញៀវ ទេសចរណ៍ ( ប្រពន្ធ ) ស្នាក់នៅ សណ្ឋាគារ សាយវ៉កភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ លោក ស្នងការរងបន្តថា នាវេលាម៉ោងប្រហែល ១១ និង ៥៥ នាទី ថ្ងៃទី១៦ខែតុលា ឆ្នាំ ២០១៩ នៅចំនុចភោជនីយដ្ឋាន សមុទ្រធម្មជាតិ ស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនសង្ស័យទាំងពីរនាក់ខាងលើ​បានធ្វើសកម្មភាពលួចកាបូបស្ពាយ របស់ជនរងគ្រោះ ឈ្មោះ ZHOU LI HUA ភេទស្រីកើតឆ្នាំ១៩៥៦ ជនជាតិចិន ជាភ្ញៀវទេសចរណ៍ហើយគេចខ្លួនបាត់។ លោកបន្ថែមថាសម្ភារក្នុង កាបូបរួមមាន ៖ លិខិតឆ្លងដែន ០២ ក្បាល – ទូរស័ព្ទដៃ ម៉ាក HUAWEI ០១ គ្រឿង – ប័ណ្ណឥណទាន ០១ សន្លឹក ។

រហូតដល់វេលាម៉ោងប្រហែល ១៧ និង ៣០ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ជនសង្ស័យទាំងពីរនាក់ បានចូលទៅក្នុងភោជនីយដ្ឋាន សមុទ្រ បៃតង ហើយក៏ត្រូវបានបុគ្គលិក និងថៅកែហាងឃាត់់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលទេសចរណ៍ ចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាន លោកកើតវណ្ណា រ៉េត ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់់ខ្លួនបណ្តោះអាសន្ននៅ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖