ខេត្តស្វាយរៀង ៖ អ្នកប្រកបមុខរបរដាល់អំបុកនៅក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀងរីករាយនៅពេលខែអកអំបុកជិតមកដល់ជាពិសេសត្រៀមអកអំបុកថ្ងៃទី០៩ វិច្ឆិកា ខាខាងមុខនេះនិងផ្គត់ផ្គង់ក្រុមគ្រួសារបន្ថែមការងារធ្វើស្រែចំការ។
បើតាមប្រជាពលរដ្ឋអ្នកផលិតអំបុកនៅតាមដងផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ២៦គ្រួសារភូមិគោកកណ្តោល៤៦គ្រួសារ ភូមិធ្លក និងភូមិភូមិក្រោលគោ ឃុំក្រោលគោ៣៩គ្រួសារ ផលិតអំបុកក្នុង១ថ្ងៃក្នុង១គ្រួសារផលិតបាន៤០០ទៅ៥០០កំប៉ុង ហើយអំបុក១គីឡូ១ម៉ឺនរៀល ។
បើតាមអ្នកផលិតអំបុកឈ្មោះ ម៉ៅ ផា ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃអកអំបុកគឺគេកម្មង់ទិញ២ពាន់កំប៉ុងហើយនៅថ្ងៃទី០២ វិច្ឆិកា លោកជំទាវ ម៉ែន សំអន ប្រមូលទិញអំបុក២៦គ្រួសារក្នុង១គ្រួសារអំបុក១៨០កំប៉ុងសម្រាប់អកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ចំពោះស្រូវដាល់អំបុកគឺទិញស្រូវសែនក្រអូបក្នុង១គីឡូតម្លៃ១៥០០រៀនស្រូវមកពីស្វាយអន្ទរ ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានមានឈ្មួញនៅជាអ្នកប្រមូលទិញស្រូវយកមកផ្គត់ផ្គង់រាល់ថ្ងៃទាំង១២ខែ ផងដែរ ៕ យឹម សុថាន