ព័ត៌មានទាន់ហេតុការណ៍៖

អ្នកខេត្តស្វាយរៀង ប្រកបមុខរបរដាល់អំបុក ផ្គត់ផ្គង់ក្រុមគ្រួសារបន្ថែមការងារធ្វើស្រែចំការ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អ្នក​ប្រកប​មុខរបរ​ដាល់អំបុក​នៅក្នុងស្រុកស្វាយជ្រំខេត្តស្វាយរៀងរីករាយនៅពេលខែអកអំបុកជិតមកដល់ជាពិសេស​ត្រៀម​អកអំបុក​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាខាងមុខនេះនិងផ្គត់ផ្គង់ក្រុមគ្រួសារបន្ថែមការងារធ្វើស្រែចំការ។

បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ផលិត​អំបុក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ២៦​គ្រួសារ​ភូមិ​គោក​កណ្តោល​៤៦​គ្រួសារ ភូមិ​ធ្លក និង​ភូមិ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ​៣៩​គ្រួសារ ផលិត​អំបុក​ក្នុង​១​ថ្ងៃ​ក្នុង​១​គ្រួសារ​ផលិត​បាន​៤០០​ទៅ​៥០០​កំប៉ុង ហើយ​អំបុក​១​គីឡូ​១​ម៉ឺន​រៀល ។

បើ​តាម​អ្នក​ផលិត​អំបុក​ឈ្មោះ ម៉ៅ ផា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អកអំបុក​គឺ​គេ​កម្ម​ង់​ទិញ​២​ពាន់​កំប៉ុង​ហើយ​នៅ​ថ្ងៃ​ទី​០២ វិច្ឆិកា លោក​ជំទាវ ម៉ែ​ន សំ​អន ប្រមូល​ទិញ​អំបុក​២៦​គ្រួសារ​ក្នុង​១​គ្រួសារ​អំបុក​១៨០​កំប៉ុង​សម្រាប់​អក​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ចំពោះ​ស្រូវ​ដាល់អំបុក​គឺ​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​១​គីឡូ​តម្លៃ​១៥០០​រៀន​ស្រូវ​មក​ពី​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ ដោយ​មាន​មាន​ឈ្មួញ​នៅ​ជា​អ្នក​ប្រមូល​ទិញ​ស្រូវ​យក​មក​ផ្គត់ផ្គង់​រាល់ថ្ងៃ​ទាំង​១២​ខែ ផងដែរ ៕ យឹម សុថាន


ចែករំលែក៖