ខេត្តប៉ៃលិន៖ គោយន្តកែច្នៃមួយគ្រឿង ដឹក កម្មករចំនួន៦នាក់ ទៅទិញផ្លែស្វាយ នៅចំការមួយខាងលិចសាលារៀនបឋម ខកម៉ស ភូមិសួនអំពៅខាងកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ពេលកំពុងតែធ្វើដំណើរលើផ្លូវ ក្រួសក្រហម ពេលមកដល់ផ្លូវចុះចំណត រួចឡើងចំណតវិញ ស្រាប់តែ តៃកុងបើកបួងចង្កូតឡើងជាន់ខ្លាំងពេក បណ្ដាលឲ្យ ក្រឡាប់បោកទៅលើចិញ្ចើមផ្លូវ បានកិនបុរសម្នាក់ របួសធ្ងន់ និងស្រាល៥នាក់ ត្រូវបានអ្នកតំណាងកម្មករ និងរួមដំណើរដឹកចូលពេទ្យ បង្អែកខេត្តប៉ៃលិន។
បើតាមសំដីបុរសម្នាក់ជាតំណាងឲ្យកម្មករ៦នាក់បានឲ្យដឹងថា ករណី
នេះ កើតឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះទាំង៦នាក់ រងរបួសធ្ងន់១ម្នាក់ ឈ្មោះ ឆុន ឈាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត
ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន បច្ចប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសបាក់ជើងខាងស្ដាំលើ កជើង)។
ចំណែកបុរស ស្ត្រី៥នាក់ទៀត រងរបួសស្រាលនោះ មិនបានមកពេទ្យទេ ។
ប្រភពថា នៅមុនកើកហេតុ គោយន្ត កំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែដល់ចំណតចុះ រួចឡើងចំណតវិញ បួងចង្កូតមកខាងស្ដាំបណ្ដាលឲ្យក្រឡាប់រងរបួសតែម្តង ។
គោយន្តកែច្នៃដែលក្រឡាប់នោះម្ចាស់កំពុងតែរករថយន្តលើកវិញ៕ ស សារ៉េត