ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ បន្តចុះប្រតិបត្តិការបង្ក្រាបស្ត្រីរកស៊ីផ្លូវវភេទជុំវិញរង្វង់មូលវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ)ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង នៅត្រង់ចំណុចរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ កាលពីយប់ ថ្ងៃទី២៣និង២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ សមត្ថកិច្ចត្រូវតែបន្តចុះអនុវត្តជាប្រចាំថ្ងៃ ដើម្បីបង្ក្រាបករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ទាំងអស់នោះ កុំឲ្យមានឈរតាមផ្លូវបង្កភាពអនាធិបតេយ្យ ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន៧នាក់ ក្នុងនោះស្រី៥នាក់ ។

ចំពោះមុខ អធិការដ្ឋានខណ្ឌបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរចំនួន៧នាក់ខាងលើនេះ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕ស រស្មី


ចែករំលែក៖