ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងនិងអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញបុរសចំណាស់ម្នាក់ បានដេកស្លាប់ ក្ក្នុងទឹកបឹងសង្ស័យរាយមងធ្វេសប្រហេសរុំព័ទ្ធដៃជើង គ្មានអ្នកដឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះទូច ឃិន អាយុ ៧២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកមង ទៅចងនៅបឹងកំពឹសខាងត្បូងផ្ទះ ចម្ងាយ ១៥០០ ម៉ែត្រ ខណៈប្រពន្ធបាត់ប្ដីយូរពេក មិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានដើររកបងប្អូនក្នុងភូមិទៅតាមរកនៅបឹងកន្លែងគាត់ធ្លាប់ចងមង ពេលដល់កន្លែងនៅម៉ោង លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច បានឃើញកន្រ្តកដាក់មងអណ្ដែតលើទឹក បងប្អូនចុះរាវរកក៏ស្រាប់តែប្រទះឃើញបុរសខាងលើ ត្រូវបានមងរុំព័ទ្ធដៃ ជើង និងខ្លួនស្លាប់បាត់បង់ជីវិតទៅហើយ ពេលនោះបងប្អូនដែលទៅជួយតាមរក បានលើកគាត់ឡើងលើគោក រួចហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ទៅពិនិត្យឃើញថា គាត់ពិតជាស្លាប់ដោយសាមងរុំលង់ទឹកស្លាប់មែន។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់និងបានប្រគល់ឲ្យបងប្អូននិងក្រុមគ្រួសារយក មមកផ្ទះធ្វើបុណ្យតាមប្រពៃណី៕ យឹមសុថាន