ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ទៅរា​យ​មង​មិន​ប្រយ័ត្ន ត្រូវ​មង​រុំជើងបណ្តាលឲ្យលង់ទឹកបឹង​ស្លា​ប់ 

ចែករំលែក៖

ខេត្តស្វា​យរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងនិងអ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញបុរសចំណាស់ម្នាក់ បានដេកស្លាប់ ក្ក្នុងទឹកបឹងសង្ស័យរាយមងធ្វេសប្រហេស​រុំព័​ទ្ធដៃជើង គ្មានអ្នកដឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងពិការ ​ឃុំអំពិ​ល ​ស្រុក​រមាសហែ​ក ខេត្តស្វា​យ​រៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះទូច ឃិន អាយុ ៧២ឆ្នាំ មុខរប​រក​សិករ មានទី​លំនៅ​ភូមិត្រពាំងពិការ ​ឃុំអំពិ​ល ​ស្រុក​រមាសហែ​ក ខេត្តស្វា​យ​រៀង ។

តាមអ្នកភូមិបានឱ្យដឹងទៀតថា នៅមុនពេល​កើ​តហេ​តុ ជនរងគ្រោះបានយក​ម​ង ទៅចង​នៅបឹ​ងកំ​ពឹសខាងត្បូងផ្ទះ ចម្ងាយ​ ១៥០០ ម៉ែត្រ ខណៈប្រពន្ធបាត់ប្ដីយូរពេក មិន​ឃើញ​ត្រឡប់​ម​កផ្ទះ​វិញ គាត់ក៏បានដើរ​រក​បងប្អូនក្នុងភូមិទៅ​តាម​រកនៅ​បឹង​កន្លែ​ងគាត់​ធ្លាប់ច​ងមង​ ពេល​ដល់​កន្លែ​ងនៅម៉ោង លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច បានឃើញកន្រ្តកដា​ក់​មង​អណ្ដែ​ត​លើទឹក បងប្អូនចុះរាវរកក៏ស្រាប់តែប្រទះឃើញបុរសខាងលើ ត្រូវបានម​ង​រុំព័​ទ្ធដៃ ជើង និង​ខ្លួន​ស្លាប់បា​ត់បង់ជីវិតទៅហើយ ពេលនោះ​ប​ងប្អូនដែល​ទៅជួយ​តាមរក បាន​លើក​គាត់​ឡើងលើគោក រួចហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ទៅពិ​និត្យឃើ​ញ​ថា គាត់ពិតជាស្លាប់ដោ​យសាម​ង​រុំលង់​ទឹក​ស្លាប់មែន។

សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់និងបានប្រគល់ឲ្យបងប្អូននិងក្រុមគ្រួសារយក មមកផ្ទះធ្វើបុណ្យតាមប្រពៃណី៕ យឹមសុថាន

 


ចែករំលែក៖