ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រផលិតកង់អេស៊ីលិតឌ័រចប់កុងត្រាអាចនឹងត្រូវបិទទ្វារនៅដើមខែក្រោយក្រុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មករ និយោជិតក្រុមហ៊ុនរោងចក្រផលិតកង់យីហោ Asia Leader International(Cambodia) ចំនួន២០០នាក់កំពុងព្រួយបារម្ភអំពីការអស់ការងារធ្វើដោយក្រុមហ៊ុនត្រូវចប់ក្រុងត្រានាខែវិច្ឆិកា ឆ្នាំ២០១៩ ។

បើតាមលោកអ៊ូសុខឿនប្រធាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា រោងចក្រផលិតកង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិតមានចំនួន០៨ក្រុមហ៊ុន(៨រោងចក្រ)មានកម្មករនិយោជិតចំនួន៥,២១៦នាក់ស្រី២,៤២០នាក់។

ក្នុងនោះមានក្រុមហ៊ុនអាស៊ីលិតឌ័រផ្អាកដំណើរការផលិតកង់ជាបណ្តីរឈប់នាំគ្រឿងបន្លាស់ចូលចាប់តាំងពីខែសីហា២០១៩ហើយនិងចប់កុងត្រានៅក្នុងខែ១១ឆ្នាំ២០១៩នេះដែលមានកម្មករនិយោជិតចំនួន២០០នាក់បម្រើការងារ។

លោកប្រធានបន្តទៀតថា នៅខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧កំពុងដំណើរការសកម្មភាព។បើតាមរបាយការណ៍ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៩នេះក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៧មានរោងចក្រសហគ្រាសវាយនភណ្ឌ័កាត់ដេរចំនួន៣០រោងចក្រមានកម្មករកម្មការនីបម្រើការងារចំនួន៣០,២៤១នាក់ស្រី២៤,២៤៤នាក់

រោងចក្រផលិតស្បែកជើងចំនួន០៦រោងចក្រមានកម្មករកម្មការនីបម្រើការងារចំនួន៤,៩២០នាក់ស្រី៣,៩៥២នាក់។

រោងចក្រផលិតកង់ចំនួន០៨រោងចក្រមានកម្មករកម្មការនីបម្រើការងារចំនួន៥,២១៦នាក់ស្រី១,៤២០នាក់។ក្នុងនោះរោងចក្រចប់កុងត្រាគឺរោងចក្រផលិតកង់ក្រុមហ៊ុនAsia Leader International (Cambodia)ដែលមានកម្មកនិយោជិតចំនួន២០០នាក់។លោកបានបញ្ជាក់ទៀតថា វិស័យវេយនភណឌ័កាត់ដេរនិងផលិតស្បែកជើងនិងគ្រឹះស្ថានមានចំនួន៣៦សហគ្រាស។

មានកម្មករនិយោជិតសរុប៣៤,៦៣០នាក់ស្រី២៨,០៩០នាក់។ក្រៅពីកាត់ដេរ មានសហគ្រាស ,គ្រឹះស្ថាន ,កាស៊ីណូ ,ក្លិបកំសាន្ត ,រោងចករផលិតរថយន្ត, រោងចក្រផលិតកង់ ,រោងចក្រផលិតកុំព្យូទ័រ ,នាឡិការ ,អំពូលភ្លើង។ល។សរុប១៦១សហគ្រាសនិងគ្រឹះស្ថាន។មានកម្មករនិយោជិតសរុប៤៥,៣២៧នាក់ស្រី២១,៧៧០នាក់។

សរុបសហគ្រាសនិងគ្រឹះស្ថានទូទាំងខេត្តស្វាយរៀងមាន១៩៧សហគ្រាសនិងគ្រឹះស្ថានមានកម្មករនិយោជិតចំនួន៧៩,៩៥៧នាក់ស្រី៤៩,៩៦០នាក់កំពុងបម្រើការងារទាក់ទិនករណីរោងចក្រផលិតកង់យីហោអេស៊ីលិតឌ័រ (Asia Leader International (Cambodia)ចប់កុងត្រានិងត្រូវបិតទ្វានេះដែរ ក៏មានពាក្យចរចាមរាមពីក្រុមកម្មករកម្មការនីរោងចក្រផលិតកង់យីហោBest Way នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិតកំពុងមានការព្រួយបារម្មណ៍ដោយទទួលព័ត៌មានមិនទាន់ផ្លូវការថានិងចប់កុងត្រា នៅចុងខែ១១ឆ្នាំ២០១៩ដែរ ដែលមានកម្មករកម្មការនីកំពុងធ្វើការជាង២០០នាក់ក៏ប៉ុន្តែមន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា គឺរោងចក្រផលិតកង់យីហោBest Wayគឺគ្រាន់តែប្តូរឈ្មោះក្រុមហ៊ុននិងអ្នកគ្រប់គ្រងទេក៏ប៉ុន្តែការងារកម្មករនិយោជិតរក្សារឲ្យធ្វើការតាមជំនាញដ៏ដែលទេ។

បញ្ហានេះដែរលទ្ធផលពិតយ៉ាងណានោះយើងមិនអាចរកការសុំបំភ្លឺពីថៅកែរក្រុមហ៊ុនផលិយកង់Best Wayបានទេនារសៀលថ្ងៃទី២៣តុលា២០១៩នេះហើយបញ្ហានេះដែរមន្ត្រីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនិងចុះធ្វើអធិការកិច្ចនិងសាកសួរព័ត៌មានពីតំណាងកម្មករនិយោជិតនិងតំណាងក្រុមហ៊ុនលទ្ធផលយ៉ាងណាសូមផ្តល់នៅពេលក្រោយទៀត៕​យឹម​សុថាន​


ចែករំលែក៖