ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​គ្រឿងញៀន​ជាង២៧គីឡូក្រាម​ ​និង​ជនជាតិ​ថៃ២នាក់​ ​ខណៈ​ត្រៀម​ឡើង​យន្តហោះ​នៅ​ខេត្តសៀមរាប

ចែករំលែក៖

​ខេត្តសៀមរាប​ ​៖​ ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង១០យប់​ ​ថ្ងៃទី២៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្រ្តី​ជនជាតិ​ថៃ​ចំនួន២នាក់​ ​ក្រោយពី​សមត្ថកិច្ច​គយ​ប្រចាំ​ព្រលា​នយន្​ត​ហោះ​ខេត្តសៀមរាប​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ទម្ងន់​ជាង២៧គីឡូក្រាម​ ​ដែល​ជនសង្ស័យ​ត្រៀម​នឹង​យក​ឡើង​យន្តហោះ​។​

​តាម​មន្រ្តី​នគរបាល​ ​នៃ​ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​ ​បាន​ឲ្យដឹង​ថា​ ​គ្រឿងញៀន​ដែល​មាន​ទម្ងន់សរុប​ចំនួន​ ​២៧,៣០គីឡូក្រាម​ ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​កា​របូប​អ្នកដំណើរ​ ​ឈ្មោះ​ ​SAVAENGPHOL​ ​SUP​ ​HA​ ​PORN​ ​ភេទ​ស្រី​ ​សញ្ជាតិ​ថៃ​ ​អាយុ​ ​៣៧​ ​ឆ្នាំ​ ​និង​អ្នកដំណើរ​ឈ្មោះ​ ​PRACHAMON​ ​WIPA​ ​ភេទ​ស្រី​ ​សញ្ជាតិ​ថៃ​ ​អាយុ៣០ឆ្នាំ​ ​។​

​មន្រ្តី​បន្ត​ថា​ ​ជនជាតិ​ថៃ​ទាំងពីរ​នេះ​នាក់​ ​មាន​គោលដៅ​ធ្វើដំណើរ​ឆ្ពោះ​ចេញទៅ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​។​

​គួរ​រំលឹក​ដែរ​ថា​ ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើការ​បង្រ្កាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ​ដែល​រឹបអូស​បាន​គ្រឿងញៀន​ទម្ងន់​ជាង៩០គីឡូក្រាម​ ​នៅក្នុង​ខេត្តកំពង់ធំ​ ​ខណៈ​មេ​ក្លោង​ចំនួន៤នាក់​ ​ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​ថៃ​ត្រូវ​បាន​ចាប់ខ្លួន​៕​ ​


ចែករំលែក៖