ព័ត៌មានទាន់ហេតុការណ៍៖

បួនទសវត្សរ៍កន្លង បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃ មានតែសម្តេចតេជោ សែន ដាក់ចេញ នយោបាយ ឈ្នះ ឈ្នះ ដោយគ្មានអ្នកចាញ់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ជា តារា សាកលវិទ្យាធិការ សកលវិទ្យាធិការ ការពារជាតិ បានលើកឡើងចំពោះមុខសិស្ស-និស្សិត ដែលត្រៀមខ្លួនប្រឡង ចូលសិ ក្សានៅតាមបណ្តាសាលាកងទ័ព នាពេលខាងមុខនេះថា: ពួកឧទ្ទាមក្បត់ជាតិ សម រង្សី បានរំលោភលើច្បាប់ដោយកៀងគរកងទ័ពប្រជាពលរដ្ឋឱយប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ មាក់ ងាយ ប្រមាថព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុ ជាដែលក្រុមនេះ មានមហិច្ឆតា នាំកោះសន្តិភាព ឱយក្លាយទៅជាភ្នក់ភ្លើងសង្គ្រាមសាជាថ្មីទៀតទេដឹង ! បួនទសវត្សរ៍កន្លង បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃមានតែសម្តេចតេជោ សែន ដែលបានដាក់ ចេញជាគន្លឹះក្នុងការរក្សា ការពារសុខសន្តិភាព ពេញលេញ ដូច ជា នយោបាយ ឈ្នះ ឈ្នះ ដោយគ្មានអ្នកចាញ់ ។

នាយឧត្តមសនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ជា តារា លើកឡើងដូច្នេះក្នងពិធី ប្រគល់សាលាកបត្រឯកត្តជន ជូនបេក្ខជន- បេ ក្ខនារី ប្រឡងចូលសិក្សា វគ្គនាយទាហានសកម្មជំនាន់ទី ២៥ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី ១២ វគ្គនាយទាហានបន្តវេនជំនាន់ទី ១៣ និងវគ្គនាយទាហានបច្ចេក ទេសយោធា ដែលត្រៀមប្រឡង សម្រាប់ឆ្នាំសិក្សា ២០២០ កាលពីថ្ងៃសុក្រ ១២ រោចខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥ ៦៣ត្រូវនឹងថ្ងែទី ២៥ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជំុ សកល វិទ្យាល័យ ការពារជាតិ ។

លោកសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរងអគ្គលេ ខាធិការដ្ឋាន ក្រសួងការពារជាតិ នាយករង នាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងារជ្រើសរើស និងត្រួតពិនិត្យលក្ខ ណសម្បតិ្តសិស្ស-និស្សិត រាយការណ៍ជូនអង្គពិធីថាចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ នៅគ្រប់ភូមិ ភាគ រាជធានីគណៈកម្មការបាននិងកំពុងមមាញឹក ទទួលពាក្យ ពីបេក្ខជនបេក្ខនារី ដោយក្តីរីករាយ រហូតដល់ពាក់ កណ្តាលខែវិច្ឆិកា នេះ ។

បន្ទាប់មកគណៈ អធិបតី ក៏បានប្រគល់សាលាកបត្រឯកត្តជន ជូនបេក្ខជនដែលត្រៀមចូលប្រឡង និងសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី ២៥ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី ១២ វគ្គនាយទាហានបន្ត វេនជំនាន់ទី១៣និងវគ្គនាយទាហានបច្ចេ កទេសយោធាសម្រាប់ឆ្នាំសិក្សា២០២០ទៀតផងដែរ ៕ សុខដុម


ចែករំលែក៖