ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ហេវហត់ពេកដួលស្លាប់យ៉ាង អាណោចអាធ័មគ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តកំពង់ធំ: បុរសម្នាក់សមត្ថកិច្ចសន្និដ្ឋានថា បានស្លាប់ដោយសារគាំងបេះដូង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ត្រពាំងអណ្ដូង ភូមិកងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ច បានបញ្ជាក់ថា សពឈ្មោះ គឹម គួរភេទប្រុស អាយុ ៤១ឆ្នាំ  ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឈេីទាល ឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ ឈ្មោះឈុំ ឈឿន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានរៀបរាប់ជូន ដល់សមត្ថកិច្ចយើងថា ជនរង គ្រោះខាងលើជាមនុស្សមិន វទំនេរទេ នកើតហេតុពីរថ្ងៃ គាត់ទៅកាប់ឬស្សី ឯស្រុកលើ ពេលត្រឡប់មកវិញ ត់ នទៅដាក់សាប រកត្រី នៅឯចំណុចកើតហេតុខាងលើ។

តាមការបំភ្លឺរបស់សាក្សី ឈ្មោះឆាយភា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ថា ពូរបស់ខ្លួន ឈ្មោះ គឹម គួរ ពេលត្រឡប់មកពីកាប់ឬស្សីវិញ គាត់បានបបួលខ្លួន ទៅដាក់សាបយកត្រី នៅតំបន់កើតហេតុខាងលើ! ខ្លួនក៏បានជិះកង់ម្នាក់ចេញពីភូមិ ឆ្ពោះទៅកន្លែងដាក់សាប នៅទិសខាងជើងភូមិចម្ងាយជាង ១០០០ម៉ែត្រ ហៅថាចំណុចត្រពាំងអណ្ដូង ពួកខ្លួនពុំបានហូបបាយទេ បានយកសាប ជាឧបករណ៍នេសាទទៅដាក់យកត្រីនៅកន្លែងផ្សេងពីគ្នាលុះពេលយប់វេលាម៉ោងប្រហែល ១១យប់ ក៏ខ្លួនបានចងអង្រឹងនៅបង្កាន់ដៃស្ពានថ្មឆ្លងប្រឡាយពីនោះ ដើម្បីសម្រាកពេលនោះពូខ្លួនពុំសម្រាកទេអង្គុយជជែកលេងនៅក្បែរខ្លួនសម្រាកបានប្រហែលជាងកន្លះម៉ោង ក៏នាំគ្នាទៅមើលសាបរាងរៀងខ្លួនបាត់រហូតលុះដល់ម៉ោង ៣ និង៣០នាទីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ខ្លួនបានជិះកង់ មកហៅពូខ្លួនទៅផ្ទះ ក៏ប្រទះឃើញពូខ្លួនដេកផ្ងារធម្មតា ដោយមានអំពូលកែវឆ្លុះនៅលើក្បាលគាត់នៅបើកភ្លើងនៅឡើយខ្លួនក៏ស្រែកហៅពីរបីម៉ាត់មិនឃើញកម្រើកក៏ខ្លួនបានទៅចាប់អង្រួនដៃនៅតែមិនភ្ញាក់ទៀតក៏បានពិនិត្យមើលទើបដឹងថាគាត់បានស្លាប់មិនដឹងពីស្មើណាទេដឹងព័ត៌មាននេះភ្លាមខ្លួនក៏បាន ទៅភូមិដើម្បីប្រាប់បងប្អូន ឲ្យបានដឹងពីដំណឹងនេះ។

ក្រោយទទួលព័ត៌មានខាងលើសមត្ថកិច្ចជំនាញបានទៅកាន់ទីកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល មានគ្រូពេទ្យប្រចាំមណ្ឌល រដ្ឋអំណាចភូមិ និងក្រុមគ្រួសារសាច់ញាតិ សព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ នឹងសាកសព។

ការពិនិត្យទីកន្លែងកើតហេតុ និងសាកសព ពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ គឹម គួរ បានស្លាប់ ដោយសារ ខ្យល់គរ បណ្ដាលឱ្យគាំងបេះដូងស្លាប់(មូលហេតុ ហេវហត់អស់កម្លាំង)។

ក្រោយពិនិត្យ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី

 


ចែករំលែក៖