ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុ បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី ជាច្រើននាក់

ចែករំលែក៖

ខេត្តព្រះសីហនុ: នៅយប់រំលងអាធ្រាត្រថ្ងៃទី២៦  ខែ តុលា ឆ្នាំ ២០១៩ នៅក្រុម៨ភូមិ.៣  សង្កាត់លេខ៣ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាប ករណីចែកចាយជួញដូរនិង ប្រើប្រាសគ្រឿងញៀនមួយករណីឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់ (ប្រុស៨ នាក់ស្រី៤ នាក់)។

សមត្ថកិច្ចប្រាប់ថាជនសង្សយ័មានឈ្មោះ៖

១.ឈ្មោះគិវ ណារិន ហៅខ្មៅ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងសំណង់  ទីកន្លែងកំណើត ក្រុងព្រះសីហនុ (មានថ្នាំញៀន២១ កញ្ចប់ ទូរស័ព្ទ០១ គ្រឿង ។

២.ឈ្មោះ ម៉ក់ មិនា ប្រុស អាយុ ២០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតក្រុងព្រះសីហនុ មានថ្នាំញៀនចំនួន០៣ កញ្ចប់ ទូរស័ព្ទ ០១ គ្រឿង ។

៣.ឈ្មោះ  ខែម លីយ៉ា ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីកន្លែងកំណើតខេត្តកំពត។

៤.ឈ្មោះ ភុន សុខេង ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

៥ .ឈ្មោះ ទួច សុខហុីម ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ  ទីកន្លែងកំណើត ខេត្តកំពង់ចាម ។

៦ .ឈ្មោះ លឹម ផា ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតខេត្តកំពត ។

៧.ឈ្មោះថន លឹក ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីកន្លែងកំណើត ខេត្តតាកែវ ។

៨. ឈ្មោះ ឌុល ហាម៉ាលី ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ទីកន្លែងកំណើតស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

៩.ឈ្មោះ សៀង ស្រីនី ស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រីរកសុីផ្លូវភេទ ទីកន្លែងកំណើតភ្នុំពេញ ។

១០. ឈ្មោះគង់ ស្រីកា ស្រីអាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការកន្លែងកំសាន្ត ទីកន្លែងកំណើត ខេត្តព្រៃវែង ។

១១. នឿន សុីនួន ស្រីអាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការកន្លែងកំសាន្ត ទីកន្លែងកំណើតខេត្តកណ្កាល។

១២. ឈ្មោះធី ស្រីមុី ស្រីអាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការកន្លែងកំសាន្ត ទីកន្លែងកំណើត ខេត្តត្បូងឃ្មុំ។ សរុប វត្ថុតាងដកហូតបានរួមមានម្សៅថ្នាំញៀនចំនួន២៥ កញ្ចប់ ទូរស័ព្ទចំនួន០៨ គ្រឿង។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖