ព័ត៌មានទាន់ហេតុការណ៍៖

នាយរងប៉ុស្តិ៍ស្ដីទីយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង គេសង្ស័យមានវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ម្នាក់យកកាំភ្លើងខ្លីរបស់ខ្លួនបាញ់សម្លាប់ខ្លួនឯងកាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩ នៅផ្ទះឪពុករបស់ខ្លួន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីលោក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ជនរងគ្រោះបាញ់សម្លាប់ខ្លួនឯងមានឈ្មោះ ប៊ូរិទ្ធី ជាមេប៉ុស្តិ៍ស្ដីទី នគរបាលរដ្ឋបាលសង្កាត់ ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងតែរៀបចំឡើងជាមេប៉ុស្តិ៍ ជំនួសមេប៉ុស្តិ៍ចាស់ដែលបានចូលនិវត្តន៍ ។

តាមការសាកសួររបស់សមត្ថកិច្ច ម្ដាយជនរងគ្រោះបានរៀបរាប់ថា មុនកើតហេតុជនរងគ្រោះបានជិះរថយន្តមកដល់ផ្ទះជាកន្លែកើតហេតុ បានសួរទៅម្ដាយរបស់ខ្លួនថា ឃើញប្រពន្ធខ្លួនអត់ ចំណែកម្ដាយបានពោលថា ម៉ាក់មិនដឹងទេ? ម្ដាយពោលថា មានរឿងអ្វីកូន ចំណែកជនរងគ្រោះបានឆ្លើយថា ម៉ាក់ចង់ឃើញកូនស្លាប់អត់ បន្ទាប់មក ជនរងគ្រោះបានយកកាំភ្លើងខ្លីរបស់ខ្លួនមកបាញ់បណ្ដាលឲ្យស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុគេឃើញមានកម្លាំងជំនាញរបស់ស្នងការខេត្តបន្ទាយមានជ័យចុះមកសាកសួរឪពុក ម្ដាយជនរងគ្រោះ ដោយម្ដាយជនរងគ្រោះបញ្ជាក់ប្រាប់សមត្ថកិច្ចថា ករណីឃាតកម្មនេះ កូនរបស់គាត់បានយកកាំភ្លើងបាញ់សម្លាប់ដោយខ្លួនឯង គេសង្ស័យថា មានវិបត្តក្នុងគ្រួសារ ។

ក្រោយពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចជំនាញប្រគល់សពឲ្យម្ដាយជនរងគ្រោះយកធ្វើបុណ្យតាមប្រពៃណី ៕ នីមវណ្ណា


ចែករំលែក៖