ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនឲ្យខ្ចីលុយ១០$ សម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ អត់មែនទែន! បុរសជាជាងចម្លាក់ឆ្លាក់រូបម្នាក់ ខឹងប្រពន្ធ មិនឲ្យខ្ចីលុយ១០$ចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើផ្ទះជាន់ទី២និងជាកន្លែង ហាលខោអាវ ក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើកក្រុងសៀមរាប ។

ក្រោយទទួលបានសេចក្ដីរាយការណ៍ មន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានចុះពិនិត្យកន្លែងកើត ភ្លាមៗ។

សមត្ថកិច្ចបានឲ្យថា ជនរងគ្រោះមានឈ្មោះ ឃួន ផុស ភេទប្រុស អាយុ២៤ ឆ្នាំ ជាតិខ្មែរមានស្រុកកំណើតនៅភូមិ នគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានមុខរបរ កម្មករជាងចម្លាក់ឆ្លាក់រូប។

ក្រោយពិនិត្យសពលើខ្លួនសពឃើញថា ផ្នែកកមានស្នាមរឹតកប្រវែង25 cm ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក(ធ្វើអតឃាត)ពិតប្រាកដមែន។

សមត្ថកិច្ចបានអោយដឹងថា តាមការសាកសួរស្ត្រីជាប្រពន្ធ ឈ្មោះ សន ពុធសា បានបំភ្លឺថាប្តីខ្ញុំបានឈ្លោះជាមួយខ្ញុំបន្តិចបន្តួច នៅម៉ោង១៩.០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ រឿងខ្ទីលុយ១០ដុល្លារ ប៉ុន្តែខ្ញុំថាមិនមានទេ ហើយក៏ខឹងតែម្ដង  ខ្ញុំបានឲ្យយកទូរស័ព្ទទៅបញ្ចាំតែប្តីខ្ញុំមិនព្រម ដោយ គាត់បានដេកលេងទូរសព្ទនៅក្នុងបន្ទប់ ក្បែរខ្ញុំរហូតដល់ម៉ោង៣និង៣០នាទីជិតភ្លឺ ចូលថ្ងៃទី២៧តុលាឆ្នាំ២០១៩ខ្ញុំក៏បានដេកលក់ទៅ  លុះរហូតដល់ម៉ោង៦ព្រឹកខ្ញុំបានភ្ងាក់ពីដេក មិនឃើញប្តីនៅក្នុងបន្ទប់នោះទេ។ ពេលនោះខ្ញុំបានដើរឡើងទៅជាន់លើក៏ស្រាប់តែឃើញ ប្តីរបស់ខ្លួន ចងកស្លាប់បាត់ទៅហើយរួចក៏បានប្រាប់ម្ចាស់ផ្ទះឲ្យជួយហៅនគរបាលមកជួយអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយបានពិនិត្យយ៉ាងម៉ត់ចត់ និងបំភ្លឺពីស្ត្រីជាប្រពន្ធ រួច បានប្រគល់ សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖