ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនបន្លំលិខិតក្លែង២នាក់ដើររៃអង្គាសបោកយកប្រាក់បុណ្យ

ចែករំលែក៖

ខេត្តសៀមរាប: ឃាត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀតឈ្មោះ ឌី សាន ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាបពាក់ព័ន្ធនឹង ករណី បទឆបោក ប្រើប្រាស់លិខិតក្លែងដើររៃអង្គាសបោកយកប្រាក់តាមការរាយការណ៍ពីព្រះចៅអធិការវត្តស្វាយរមៀត។

នៅថ្ងៃទី ២៥ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១២.០០នាទី នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានករណី ឆបោក (ប្រើប្រាស់លិខិតក្លែងដើររៃអង្គាសបោកយកប្រាក់)បង្កឡើងដោយជនសង្ស័យឈ្មោះសន សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ បានយកក្រដាសកម្មវិធីបុណ្យកឋិនទានដង្ហែរទៅកាន់វត្តរត្តនះទ្វីបកែវកំបោរ តែកម្មវិធីបុណ្យប្រារព្ធធ្វើនៅវត្តស្វាយរមៀត បានដើររៃអង្គាសបោកយកប្រាក់ពីប្រជាពលរដ្ឋ ខណ:ពេលជនសង្ស័យឈ្មោះសន សំអុល កំពុងធ្វើសកម្មភាព ក៏មានលោកគ្រូព្រះនាម នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀត បាននិមន្តមក ក៏ប្រទះឃើញជនសង្ស័យ ដើរកាន់លិខិតបុណ្យរៃអង្គាសប្រាក់ពីភ្ញៀវមុខប្រាសាទអង្គរ ពេលនោះព្រះចៅអធិការខាងលើ ក៏បានពិនិត្យមើលលិខិតបុណ្យហើយក៏មានកម្មវិធីបុណ្យ នៅវត្តស្វាយរមៀតដូចក្រដាសបុណ្យរបស់ជនសង្ស័យឈ្មោះសន សំអុល ដែរ តែក្រដាសកម្មវិធីបុណ្យរបស់ជនសង្ស័យ អ្នកផ្តើមបុណ្យ សុទ្ធសឹងតែព្រះចៅអធិការ មិនដែលស្គាល់ ដោយឃើញលិខិតបុណ្យមិនប្រក្រតី ព្រះចៅអធិការ ក៏បានរាយការណ៍ មកសមត្ថកិច្ចយើង ហើយសមត្ថកិច្ចយើងក៏បាននាំជនសង្ស័យឈ្មោះសន សំអុល មកសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យនេះបានសារភាពថា កន្លងមកខ្លួនពិតជាបានយកលិខិតកម្មវិធីបុណ្យក្លែងបន្លំរៃអង្គាសយកប្រាក់ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែឆ្នាំដដែល ហើយប្រាក់បានពីការរៃអង្គាសនេះគឺប្រហែល៣០ម៉ឺន នឹងយកចាយវាយផ្ទាល់ខ្លួន ១៥ម៉ឺន រីឯ១៥ម៉ឺនទៀតខ្លួន ប្រគល់ឲ្យបក្ខពួកទីមួយឈ្មោះ អឹម សីហា ហៅសង្ហា ភេទប្រុសអាយុ៥៥ឆ្នាំ ទីពីរ ឈ្មោះ យ៉ុន កៀ ភេទប្រុសអាយុ ៦០ឆ្នាំ ទីបី ឈ្មោះ ឌី សាន ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរគ្នាក្នុងក្រុងសៀមរាប ហើយជនសង្ស័យបានសារភាពទៀតថាសំបុត្របុណ្យនេះ មិនដឹងឈ្មោះយ៉ុន កៀ ឬឈ្មោះឌី សាន ហើយនឹងឈ្មោះអឹម សង្ហា ហៅសង្ហា ហើយសំបុត្របុណ្យនេះខ្លួនមិនដឹងថាអ្នកណាធ្វើនោះទេ តែខ្លួនបានសំបុត្របុណ្យនេះពីអ្នកទាំងបីខាងលើ ហើយពួកខ្លួនគឺជាពលរដ្ឋ ដែលមិនមានតួនាទីអ្វី ក្នុងវត្តស្វាយរមៀត នឹងវត្តកំបោរឡើយ ដោយកំពុងធ្វើសកម្មភាពក៏ត្រូវបានជួបព្រះចៅអធិការវត្តបារាយមហាទីរតនារាម ហៅវត្តស្វាយរមៀតផ្ទាល់តែម្តង ។

ដោយឡែកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ យើងក៏បាននាំជនសង្ស័យឈ្មោះឌី សាន ដែលជាបក្ខពួកយកមកសួរនាំ ហើយជនសង្ស័យរូបនេះបានឆ្លើយសារភាពថា កន្លងមកខ្លួនពិតជាយកលិខិតកម្មវិធីបុណ្យក្លែងបន្លំរៃអង្គាសយកប្រាក់ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែឆ្នាំដដែលបានប្រាក់សរុបចំនួន៣០ម៉ឺន ហើយយកមកចាយវាយផ្ទាល់ខ្លួនចំនួន១០ម៉ឺន ចំណែកប្រាក់២០ម៉ឺន ខ្លួនប្រគល់ឲ្យឈ្មោះឈ្មោះ អឹម សីហា ហៅសង្ហា ហើយសំបុត្របុណ្យគឺឈ្មោះ អឹម សីហា ហៅសង្ហាជាអ្នកធ្វើឲ្យពួកខ្លួន ដើររៃអង្គាស ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានបញ្ជាឲ្យនគរបាលយុត្តិធម៏ ដែលដឹកនាំដោយលោកវរសេនីយ៏ទោ នួន ស័ក្ដចម្រើនរិទ្ឋិ ស្រាវជ្រាវឲ្យបានពេញលេញពីបទល្មើសខាងលើនឹងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅការិយាល័យជំនាញកសាងសំនុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖