ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ ស្រស់ ចំអកឲ្យក្រុម ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយដុតខ្លួនឯង និងបក្ខពួក

ចែករំលែក៖

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដ៏វ័យក្មេងមួយរូបនៅកម្ពុជា បានបង្ហើសារផ្នែកនយោបាយសំដៅសំពងទៅក្រុមទណ្ឌិត សម រង្សុី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា៖

មនុស្សមួយក្រុមប្រឆាំងនឹងច្បាប់គឺ
កំពុងតែធ្វើនយោបាយដុតខ្លួនឯង
នឹងកំពុងតែប្រមូលអ្នកដើរតាមខ្លួន
យកមកដុតដែរដើម្បីបង្កើតជាផ្សែង
ឲ្យគេឯងភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផល
ចុងក្រោយគឺត្រូវរងនូវភាពអាម៉ាស់
ដោយសារភ្លៀងមួយមេធំធ្លាក់មក
ធ្វើឲ្យភ្នក់ភ្លើងនោះរលត់ទៅវិញយ៉ាង
អាណោចអាធម្មជាពន់ពេក………។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បន្តថា៖ ដូច្នេះអ្នកមិនទាន់ជ្រុលខ្លួនក្លាយទៅ ជាអូសត្រូវភ្ញាក់ខ្លួនឲ្យទាន់ពេលវេលាគឺដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និងសុខសន្តិភាពសង្គមផងដែរ ដូចពាក្យចាស់ពោលថា”ជួញជិតគឺប្រសើរជាង
ជួញឆ្ងាយ” និងមួយឃ្លាទៀត “កុំជឿ
មនុស្សខ្ចាត់ព្រាត់ កុំភ្លាត់ជាមួយសម្តី
ផ្អែម” ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរម្លឹកដល់អ្នកដើរតាម ទណ្ឌិត សម រង្សុី ងាយគ្រោះថ្នាក់បំផុត ខណៈគាត់ក្លាយជនក្បត់ជាតិ និងហ៊ានប៉ៈពាល់ដល់អង្គព្រះមហាក្សត្រនោះ៕ សុខ ខេមរា


ចែករំលែក៖