ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដ៏វ័យក្មេងមួយរូបនៅកម្ពុជា បានបង្ហើសារផ្នែកនយោបាយសំដៅសំពងទៅក្រុមទណ្ឌិត សម រង្សុី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា៖
មនុស្សមួយក្រុមប្រឆាំងនឹងច្បាប់គឺ
កំពុងតែធ្វើនយោបាយដុតខ្លួនឯង
នឹងកំពុងតែប្រមូលអ្នកដើរតាមខ្លួន
យកមកដុតដែរដើម្បីបង្កើតជាផ្សែង
ឲ្យគេឯងភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផល
ចុងក្រោយគឺត្រូវរងនូវភាពអាម៉ាស់
ដោយសារភ្លៀងមួយមេធំធ្លាក់មក
ធ្វើឲ្យភ្នក់ភ្លើងនោះរលត់ទៅវិញយ៉ាង
អាណោចអាធម្មជាពន់ពេក………។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បន្តថា៖ ដូច្នេះអ្នកមិនទាន់ជ្រុលខ្លួនក្លាយទៅ ជាអូសត្រូវភ្ញាក់ខ្លួនឲ្យទាន់ពេលវេលាគឺដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និងសុខសន្តិភាពសង្គមផងដែរ ដូចពាក្យចាស់ពោលថា”ជួញជិតគឺប្រសើរជាង
ជួញឆ្ងាយ” និងមួយឃ្លាទៀត “កុំជឿ
មនុស្សខ្ចាត់ព្រាត់ កុំភ្លាត់ជាមួយសម្តី
ផ្អែម” ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរម្លឹកដល់អ្នកដើរតាម ទណ្ឌិត សម រង្សុី ងាយគ្រោះថ្នាក់បំផុត ខណៈគាត់ក្លាយជនក្បត់ជាតិ និងហ៊ានប៉ៈពាល់ដល់អង្គព្រះមហាក្សត្រនោះ៕ សុខ ខេមរា