ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កំពុងតែយកផលប្រយោជន៍ពីស៊ីរី​  បាន​៣០លានដុល្លារក្នុង​១ខែ ដោយការលក់ប្រេង

ចែករំលែក៖

អាមេរិកបានចំណាយប្រាក់ជាច្រើន​នៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី ពេលនេះ អាមេរិក បាន​ប្រមូល​មកវិញ​ការចំណាយទាំងនោះ ដោយយកប្រេង របស់ស៊ីរីទៅលក់ ។

នៅពេលនេះដែរ​ ក្រសួងការពារជាតិរុស្ស៊ី​បានបង្ហាញរូបភាពថតបានកាលពីខែកញ្ញា បង្ហាញឲ្យឃើញថា រថ​យន្តដឹកប្រេង​ រាប់សិបគ្រឿងកំពុងតែដឹកប្រេង​ចេញពីទឹកដីស៊ីរី​ក្រោមការ​ការពារ ដោយកម្លាំង​ទាហានអាមេរិក​។

គេហទំព័រ  Middleeastmonitor.com ​កាលពីថ្ងៃទី​២៨ខែតុលា បានដកស្រង់ប្រភពព័ត៌មាន​ពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា អាមេរិក បានលួចប្រេងឆៅពីប្រទេសស៊ីរី​យកទៅ​លក់ ហើយប្រាក់ដែលទទួលបានពីការលក់ប្រេងនោះបញ្ចូលនៅក្នុង​ គណនីធនាគារ ក្រសួងការពារជាតិអាមេរិក។

កាលពីថ្ងៃទី​២៦ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីក៏បានបង្ហាញរូបភាពស្តីពី​ ក្បួនរថយន្តដឹកប្រេង​ចេញពីស៊ីរី ដោយមានកម្លាំងទាហានអាមេរិកការពារ​។ ភាគីរុស្ស៊ីបានបញ្ជាក់ថា  ប្រាក់ចំណូលមកពីការលួចប្រេងស៊ីរីលក់ ឲ្យឈ្មួញកណ្តាល​គឺបញ្ចូលទៅក្នុងគណនីធនាគារ ក្រសួងការពារជាតិផ្ទាល់ ។​ តម្លៃប្រេងដែល អាមេរិក លក់ទៅឲ្យឈ្មួញកណ្តាល មានតម្លៃត្រឹមតែ​៣៨ ដុល្លារប៉ុណ្ណោះ​ក្នុងមួយបារ៉ែល​ ហើយឈ្មួញកណ្តាលនិង ទទួលបានផលចំណេញ​ពាក់កណ្តាល។ ជារៀងរាល់ខែ ក្រសួងការពារជាតិអាមេរិក ទទួលបានប្រាក់ចំណូល​៣០លានដុល្លារ​ពីការលួចលក់ប្រេងរបស់ស៊ីរី​។

អ្នកនាំពាក្យក្រសួង ការពារជាតិរុស្ស៊ី លោក​ Igor Konashenkov ​បានប្រកាសឲ្យដឹងថា ​កិច្ចព្រមព្រៀង លក់ប្រេងខាងលើ របស់អាមេរិក ទៅឲ្យក្រុមហ៊ុន​ Sadcab ​ត្រូវបានបង្កើតឡើង ដោយអាមេរិកផ្ទាល់ ដោយមានទីតាំង នៅតំបន់ភាគខាងកើតស៊ីរី ។

កន្លមងក អាមេរិកក៏បានប្រកាសបញ្ជូនទាហានទៅកាន់តំបន់ភាគខាងកើតប្រទេសស៊ីរី ការពារ ផលប្រយោជន៍របស់អាមេរិកនៅទីនោះ ៕


ចែករំលែក៖