ភ្នំពេញ: នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធី លៀងសាយភោជន៍ ជូនឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី និងលោកជំទាវ ដែលរៀបចំដោយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលពិធីលៀងសាយភោជន៍នេះ បានប្រារព្ធឡើងនៅព្រះបរមរាជវាំង។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់ ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) មកកាន់ប្រទេសកម្ពុជានាពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕