ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នារីម្នាក់ជាអតីតបុគ្គលិកហាងលក់នំខេក The Num Cake មានឈ្មោះ ជុំ សារឹម បានបញ្ចេញវីដេអូជម្លោះពាក្យសម្ដីរឿងទូទាត់លុយគ្នា រហូតឈានដល់ការជេរប្រទេច និងប្រើអំពើហិង្សា ។ នៅក្នុងវីដេអូនោះផងដែរ កញ្ញា Lumi បានប្រើប្រាស់អំពើហិង្សាទៅលើអតីតបុគ្គលិកហាងខ្លួន ដោយបានគប់កំប៉ុងដបស្ពាយបាញ់នំខេក ទៅលើក្បាលអតីតបុគ្គលិកហាងខ្លួន នៅក្នុងហាងនំខេក មានឈ្មោះ The Num Cake ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជាក់ស្ដែងបន្ទាប់ពីមានរឿងរ៉ាវវាយតប់គ្នារួចមក នារីរងគ្រោះដែលជាអតីតបុគ្គលិកហាងលក់នំនោះ បានដាក់ប្ដឹង និងបានពឹងពាក់សារព័ត៌មានក្នុងស្រុកមួយអោយជួយផ្សព្វផ្សាយដើម្បីអោយកញ្ញា Lumi បានចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ក្រោយមានជម្លោះប្រើប្រាស់អំពើហិង្សា វាយទៅលើគាត់។
យ៉ាងណាមិញក្រោយពីមានរឿងរ៉ាវនេះរួច កញ្ញា Lumi ក៏បានបង្ហោះក្នុងគណនីហ្វេសប៊ុក ដោយបានទទួលស្គាល់ថាខ្លួនពិតជាបានវាយទៅលើអតីតបុគ្គលិកហាងខ្លួនមែន ហើយខ្លួននាងផ្ទាល់ក៏បានសងជំងឺចិត្តដែលខ្លួនបានវាយហើយដែរ ដោយកញ្ញា Lumi បានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំវៃដោយសារទប់កំហឹងអត់បាន យល់ពាក្យការអត់ធ្មត់មានព្រំដែនអត់ ? គ្រឺតពេក ពេក…ហីលូវចង់បានអីខំម្លឹងៗ ចង់បានលុយគេអោយតាមសំណូមពរដោយគ្មានសុំចុះមួយកាក..និយាយថាខ្ញុំអោយតែ 70$ ទេ ទាំងដែរខ្លួនឯងសំណូមគេ 70$ ចង់បានអោយគេលុប Post គេលុប ចង់បានធ្វើលិខិតគេធ្វើតាម ទទួលលុយគេហើយធ្វើកិច្ចបញ្ចប់វិវាទ ហាមផុស ហាមពាក់ព័ន្ធគ្នាទៀត ដល់ស្អែកឡើងទៅ TV FB Live post ក្នុង account ខ្លួនឯងដដែល យាយទៅអត់ចប់អត់យល់ រឺសោកស្តាយដែរគិតខុសសំណូមពរយកលុយពីខ្ញុំតិចពេក ហើយនៅខំប្រឹងតាមតោងចង់បានទៀត ? ចង់លេបយកហាងខ្ញុំហើយ ចង់បានលុយខ្ញុំទៀត យី…. ចុះអាណាក៏ព្រមអោយងែងស្រួលៗមេស គួរគិតមិចវិញលូវ ??? 70$ ដែរបង់អោយព្រោះឃើញមានរបួស អាណិត… ហើយមិនចង់មានរឿងវែងឆ្ងាយ ចង់តែចេញៗៗអោយផុតពីជីវិត តែនេះអត់ចប់សោះ ចង់ល្បី ចង់បានលុយគេ ចង់បានហាងគេ ចង់បានគ្រប់សព្វចឹងម៉ងហេ…. សុំកប់យោបល់»។
គួររម្លឹកផងដែរថា ម្ចាស់ហាងនំខេកដែលបានប្រើប្រាស់អំពើហិង្សានេះ មានឈ្មោះថា Nhoem Sokleng ហៅ Lumi ដែលកន្លងមកតែងតែមានរឿងរ៉ាវអាស្រូវជាមួយនឹងបុរសជាគូស្នេហ៍ជនជាតិបរទេស និងរឿងរ៉ាវបកអាក្រាតគ្នាទៅវិញទៅមក ជាមួយនឹងកញ្ញា Benne Yang ផងដែរ៕ស រស្មី