ខេត្តកណ្ដាល៖ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័ម្នាក់ទើបចេញពីមណ្ឌលបន្សាបគ្រឿង ញៀននៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលឃាត់ខ្លួន បន្ទាប់ពីស្រែកគំរាម និងយកពូថៅ កុំរោងកាត់មិត្តភក្កិខ្លួនឯង ធ្វើប៉ូលីស ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ហិង្សាដោយចេតនា” ដែលប្រព្រឹត្តនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទឈ្មោះ ញឹម ពន្លក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហែម វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅភូមិ
ពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា៖ កន្លងមកជនរងគ្រោះរាប់អានជនសង្ស័យនិងធ្លាប់ចេញចូលហូបបាយនៅផ្ទះជនរងគ្រោះទៀតផង។ រហូតដល់ថ្ងៃទី៣០ តុលា ២០១៩វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួនស្រាប់តែឃើញជនសង្ស័យដើរចូលទៅក្នុងផ្ទះជនរងគ្រោះ ស្រែកឡូឡាថា អញគុំយូរហើយ បន្ទាប់មកជនសង្ស័យយកកាំបិតបុ័ងតោរបស់ ជនរងគ្រោះ គប់ចេញទៅក្រៅផ្ទះ រួចក៏កើតមានទំនាស់ពាក្យសំដី ហើយប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះផាន ធី ចូលទៅឃាត់បែកចេញពីគ្នា បានបន្តិចជនសង្ស័យ ដើរត្រឡប់មកផ្ទះជនរងគ្រោះវិញដោយយកពូថៅសៀតចង្កេះ ពេលមកដល់ដកពូថៅពីចង្កេះគំរាមជនរងគ្រោះថា៖ ប៉ូលិសណាក៏អញមិនខ្លាចដែរ ជនរងគ្រោះឃើញដូច្នេះបានទូរស័ព្ទបាប់មេប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍កម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកមន្តចាត់ការតាមនីតិវិធី ៕ ឆ ដា