ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមេខ្លោងជនជាតិវៀតណាមសញ្ជាតិ កាណាដា ​ជួញដូរគ្រឿងញៀន​ កូកាអ៊ីន ជាង១តោន ពីអេក្វាឌ័រ មកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មេខ្លោងជនជាតិវៀតណាម សញ្ជាតិកាណាដា ម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន Cocaine ឆ្លងដែន ជាង ១តោន ពីប្រទេសអេក្វាឌ័រ មកកម្ពុជាកាលពីឆ្នាំ២០១៦នោះ ត្រូវចាប់ខ្លួន ដោយសមត្ថកិច្ចជំនាញកម្ពុជា និងសមត្ថកិច្ចឥណ្ឌូនេស៊ី

សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះ​អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង  ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការស្រាវជ្រាវ ដោយសហការជាមួយនគរបាលអន្តរជាតិ(Interpol) និងសមត្ថកិច្ចប្រទេសឥណ្ឌីនេស៊ី

លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ខយើងបានសហការរួមគ្នា ឈានទៅចាប់ខ្លួនមេខ្លោងតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំនេះ ឈ្មោះ ឡេ  ហុងហ្វី (Le Hong Phi ) ជនជាតិវៀតណាម សញ្ជាតិកាណាដា នៅកោះបាលី ប្រទេសឥណ្ឌនេស៊ី ។

តាមនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ(Interpol)

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសមត្ថកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ចនគរបាលប្រទេសឥណ្ឌូណេស៊ី នាំខ្លួនមេក្លោងឈ្មោះ ឡេ  ហុងហ្វី (Le Hong Phi )ពីប្រទេសឥណ្ឌូណេស៊ី មកប្រទេសកម្ពុជា   ។

មេខ្លោងនេះត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទជួញដូរ  ដឹកជញ្ជូនដោយខុសច្បាប់ សារធាតុញៀន (កូកាអ៊ីន) ជាង១តោន ឆ្លងដែនពីប្រទេស អេក្វាឌ័រ មកកម្ពុជា តាមផ្លូវកាលពីខែវិច្ឆិកា ឆ្នាំ២០១៦  តាមផ្លូវសមុទ្រ ត្រូវសមត្ថកិច្ចចិនរឹបអូសគ្រឿងញៀន នៅកំពង់ផែទីក្រុងសៀងហៃ រីឯសមត្ថកិច្ចកម្ពុជាចាប់ខ្លួននាយកក្រុមហ៊ុន ១នាក់ ជនជាតិវៀតណាម នៅរាជធានីភ្នំពេញ ៕


ចែករំលែក៖