ព័ត៌មានទាន់ហេតុការណ៍៖

រៀបការបានជាង៥ខែប៉ុណ្ណោះ ណូ ម័រ និង វីជេ សុភា លែងលះគ្នាបាត់

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿដែលគូស្នេហ៍ផ្អែមល្ហែម អ្នកនាង ណូម័រ និង ផលិតករ វីជេ សុភា បានប្រកាសលែងលះគ្នាជាផ្លូវការ ។ លែងលះគ្នានេះគឺមានរយៈពេលត្រឹមតែងជាង៥ខែប៉ុណ្ណោះក្រោយរៀបការនឹងគ្នាកាលពីចុងខែឧសភានោះ ។

រឿងរ៉ាវស្នេហារវាង អ្នកនាង ណូម័រ និង វីជេសុភា ដែលស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា បានយល់ចិត្តថ្លើមគ្នារាប់ឆ្នាំមកហើយ រហូតឈានដល់មានពិធីអាពាហ៍កើតឡើង យ់ាងអធិកអធមផងដែរ ។ បន្ទាប់ពីរៀបការរួច ចំណងស្នេហារវាង គូស្នេហ៍ជាតារានេះ តែងតែបញ្ចេញសកម្មភាព និងពាក្យពេចន៍ផ្អែមល្ហែមជានិច្ច មិនដែលលេចលឺមាន បញ្ហាអ្វីកើតឡើងនោះទេ ។ យ៉ាងណាមិញ ស្រាប់តែ មួយរយៈចុងក្រោយនេះ ណូម័រ តែងរៀបរាប់ភាសាដូចជាកំពុងជួបវិបត្តិស្នេហ៍ នៅក្នុងគណនីហ្វេសប៊ុកជាប្រចាំ ធ្វើឲ្យមហាជនកើ់តមានចិត្តសង្ស័យគ្រប់គ្នា ។ មិនបានប៉ុន្មានផង នៅថ្ងៃនេះដែរ ចំណងស្នេហារាប់ឆ្នាំរវាង ណូម័រ និងវីជេ សុភា បានបញ្ចប់បាត់ទៅហើយ ថែមទាំងលេចចេញលិខិតព្រងព្រៀងផ្ដាច់សង្វាស់ ដោយមានស្នាមផ្ដិតមេដៃ យល់ព្រមទាំងសងខាងទៀតផង ។ ការបែកបាក់នេះធ្វើឲ្យមិត្តរួមអាជីពហាក់មិនអស់ចិត្ត និងមិនគួរឲ្យជឿ ។

ណូម័រ ថ្លែងថានាងពិតជាបានបែកគ្នាជាមួយស្វាមីមែន ប៉ុន្តែនាងមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនៅពីក្រោយការលែងលះនេះទេ ។ នាងថា រឿងណាកន្លងផុតទៅហើយ អោយវាផុតទៅចុះ កុំស្តាយអី ស្តាយទៅ ក៏គ្មានបានផលអីមកវិញដដែល បើរឿងអាចកែខៃបាន ប្រឹងដោះស្រាយទៅ តែបើកែខៃមិនកើតទេ ចាត់ទុកថាវាជាផលបាបរបស់អ្នកចុះ អ្នកអាចទុកវាជាបទពិសោធន៏ជីវិតបាន តែកុំស្ពាយសំពីងសំពោងពេក ធ្ងន់ពេកទៅ ទៅមុខមិនឆ្ងាយទេ ចាប់ផ្តើមគិតរឿងថ្មី រឿងបច្ចុប្បន្ន រឿងដែលត្រូវធ្វើបន្ត ទីបំផុតនៃរឿងមួយ ជាចំនុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត បើអ្នកព្រមបញ្ចប់វា តែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់ មានន័យថា អ្នកអនុញ្ញាតអោយទុក្ខពីអតិតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀត ។

គួរបញ្ជាក់ដែរថា តារាស្រី អន រ៉ាស៊ីសុមេត្តា ហៅណូម័រ ចូលរោងការជាផ្លូវការជាមួយអ្នកផលិតកម្មវិធី និងជាពិធីករលោក VJ សុភា នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៩ ក្រោយស្វែងយល់ចិត្តគ្នាជាជាយូ ។ ក្រោរៀបការចប់ពួកគេបានបង្ហាញភាពផ្អែមល្ហែម និងចាប់ដៃគ្នារកលុយតាមរយៈការងារផលិតកម្មវិធី និងការលក់អាហារតាមអនឡាញ ។ ជាញឹកញាប់ពួកគេបានបង្ហាញភាពផ្អែមល្ហែមដែលធ្វើឲ្យមិត្តរួមអាជីពច្រណែននាងគ្រប់ៗគ្នា ប៉ុន្តែពេលនេះរូបភាពផ្អែមល្ហែមរបស់នាងនឹងស្វាមីត្រូវបានបញ្ចប់ហើយក្រោយការលែងលះត្រូវបានធ្វើតាមនីតិវិធី៕ វឌ្ឍនា


ចែករំលែក៖