ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំសាសនាជាន់ខ្ពស់អ៊ីរ៉ង់មិនអនុញ្ញាតឲ្យពិភក្សាជាមួយអាមេរិកឡើយ

ចែករំលែក៖

អាមេរិក បាន ក្រឡាស់បាតដៃខ្នងដៃ ធ្វើឲ្យអ៊ីរ៉ង់បានបង់ទំនុកចិត្តយ៉ាងខ្លាំង ហើយកិច្ចពិភាក្សា នាពេលអនាគត់មិនមានប្រសិទ្ធិភាពនោះឡើយបើអាមេរិក មិនដកទណ្ឌកម្ម អ៊ីរ៉ង់ ។

កាលពីថ្ងៃទី​៣ ខែវិច្ឆិកា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក ​អាលីខាមេនី (Ali Khamenei)បានប្រកាសថា ទីក្រុងតេអ៊ីរ៉ង់​ នឹងមិនចុះចាញ់ ចំពោះការដាក់គំនាប់ ពីគូសត្រូវ វ៉ាស៊ីនតោនឡើយ ហើយអ៊ីរ៉ង់នឹងមិនពិភាក្សាជាដាច់ខាត។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានបញ្ជាក់ថា ប្រទេសទាំងពីរ គឺជាសត្រូវ មិនអាចរស់នៅក្រោម មេឃតែមួយ ។ ការលើកឡើងខាងលើ មុនពេលប្រារព្ធព្រឹត្តិការណ៍​​៤០ឆ្នាំ ថ្ងៃដែលពលរដ្ឋ​អ៊ីរ៉ង់ វាយប្រហារគ្រប់គ្រងស្ថានទូតអាមេរិក នៅទីក្រុងតែអ៊ីរ៉ង់​។

បណ្តាញទូរទស្សអ៊ីរ៉ង់ បានដកស្រង់សំដី​ លោក​ អាលីខាមេនី​ បញ្ជាក់ថា​«មានវិធីសាស្ត្រតែមួយដែលអាចរារាំង ការជ្រៀតជ្រែកនយោបាយ របស់អាមេរិក នោះគឺ ហាមរាល់កិច្ចចចារ ពិភាក្សា ណាមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន​។ លោកបន្តទៀតថា ពិភាក្សាជាមួយសត្រូវដើម្បីដោះស្រាយបញ្ហា​របស់យើង គឺជាការខុសឆ្គង​១០០ភាគរយ។ សត្រូវមិនចង់ឲ្យយើងបានសុខនោះឡើយ»។

ជាមួយគ្នានោះដែរ មេបញ្ជាការកងទ័ពអ៊ីរ៉ង់​​ឧត្តមសេនីយ៍  Abolfazl Shekarchi ​បានបញ្ជាក់ថា​ កម្លាំងទាហានរបស់ ប្រទេសសាធារណៈរដ្ឋអ៊ីរ៉ង់គឺគ្មានដែនកំណត់​ មានន័យថា​អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ ទាំងវាយប្រហារនិងការពារ ដែនអធិបតេយ្យ។

លោក ឧត្តមសេនីយ៍  Shekarchi បន្តទៀតថា«នៅតំបន់ណា ប្រទេសណា ដែលមានផលប្រយោជន៍ គឺរងការគំរាមកំហែង ពីអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាការប៉ុនប៉ងឈ្លានពាន​។ ចំពោះអ៊ីរ៉ង់វិញ មិនមែនជារឿងងាយស្រួលនោះឡើយ  អ៊ីរ៉ង់មានសមត្ថភាព ការពារទឹកដីរបស់ខ្លួនចៀសផុតពីការឈ្លានពាន»។

ឧត្តមសេនីយ៍ Shekarchi បញ្ជាក់ទៀតថា អ៊ីរ៉ង់មិនចង់ធ្វើសង្គ្រាមនោះឡើយ​ ប៉ុន្តែ អ៊ីរ៉ង់ក៏មិនអានុញ្ញាតឲ្យប្រទេសណាមួយមកឈ្លានពានអ៊ីរ៉ង់នោះដែរ ។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក កាន់តែតានតឹងក្រោយពេល ប្រធានាធិបតី ដូណាលត្រាំ ដកអាមេរិក ចេញពីកិច្ចព្រមព្រៀងបរមាណូ ដែលជាហេតុធ្វើឲ្យអ៊ីរ៉ង់បាត់បង់ទំនុកចិត្តក្នុងការបន្តពិភាក្សាជាមួយអាមេរិក ។​ជាមួយគ្នានេះមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ អាលី ខាមេនី​ មិនអនុញ្ញាតឲ្យពិភាក្សាជាមួយអាមេរិក​ជាដាច់ខាត រហូតដល់អាមេរិក ព្រមលុបទណ្ឌកម្មទាំងស្រុងទៅលើអ៊ីរ៉ង់៕


ចែករំលែក៖