ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិម័រ សង្កាត់-ខណ្ឌដង្កោ ក្រោយពីពួកគេជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពលរដ្ឋ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលខ្លួនមានឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងទ្បាន ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។  ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួនមានឈ្មោះ យ៉ា ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។  ដោយឡែកជនរងគ្រោះ មិនស្គាល់ឈ្មោះ មានអាយប្រហែល ២០ឆ្នាំ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយ សមត្ថកិច្ចបានបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖