ព័ត៌មានទាន់ហេតុការណ៍៖

នារីបម្រើសេវាខារ៉ាអូខេម្នាក់ប្ដឹងសមត្ថកិច្ចសុំការអន្តរាគមន៍បន្ទាប់ពីថៅកែបង្ខំឲ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវញឹកញាប់

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ជាអ្នកបំរេីការក្នុងខារ៉ាអូខេយីហោ ( ជីនជន ) ដែលមានទីតាំងនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  កេីតទុកមិនសុខចិត្តរត់ប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ​ឈានចូល ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ​២០១៩​ បន្ទាប់ពីក្រុមភ្ញៀវជនជាតិចិនពេលមកច្រៀងម្ដងៗតែងលូកលាន់កេរខ្មាសនាងនិងវាយទះកំផ្លៀងនាងមិនត្រឹមតែប៉ុណ្ណោះថៅកែខារ៉ាអូខេបង្ខំអោយទៅដេកជាមួយភ្ញៀវទៀតផង។

នារីរងគ្រោះម្នាក់ បានអះអាងរៀបរាប់ទាំងទឹកភ្នែកថា ថៅកែខារ៉ាអូខេជនជាតិចិន យីហោ ជីនជន តែងបង្ខំអោយនាងដេកជាមួយភ្ញៀវ តែគាត់មិនព្រម រួចក៏ដេញគាត់ចេញមកក្រៅ ឈប់ឲ្យធ្វើការ លុយក៏មិនបើកឲ្យដែរ។

ដោយអស់ទ្រាំ និងលែងខ្មាសអៀនទៀតនោះ នារីរងគ្រោះ បានលើកដៃសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមមានចំណាត់ការលើហាងខារ៉ាអូខេ យីហោ ( ជីនជន) នេះផង ដើម្បីកុំអោយមាននារីណាផ្សេងទៀត រងគ្រោះ ដោយសារម្ចាស់ហាងជនជាតិចិននេះធ្វើបាប។

នារីជនជាតិខ្មែរម្នាក់នេះ បានរៀបរាប់ទាំងទឹកភ្នែកទៀតថា នាងមានស្រុកកំណើតនៅខេត្តតាកែវ ។ កន្លងមកនាង ត្រូវបានថៅកែជនជាតិចិនបង្ខំឲ្យដេកជាមួយភ្ញៀវចិនចំនួន៥ដងមកហើយ បើមិនព្រម គឺដេញចេញពីការងារ នៅពេលដេកម្ដងៗមុនដំបូងថា ឲ្យ១៥០ដុល្លារដល់ពេលដេក រួចឲ្យតែ១០០ដុល្លារប៉ុណ្ណោះ ហើយកាត់យកកុំមីស្យុង១៥ដុល្លារថែមទៀត ដូច្នេះក្នុង១៥០ដុល្លារនាងទទួលបានតែ៨៥ដុល្លារប៉ុណ្ណោះ គេកាត់យកអស់៦៥ទៅហើយ។

នាងបន្ដថា នៅយប់កើតហេតុនេះ មានភ្ញៀវចិន ចូលមកច្រៀងលេង មានគ្នា៤នាក់ ហើយស្រីៗពួកនាងមានគ្នា៥នាក់ទាំងអ្នកកាន់បន្ទប់។ ក្នុងពេលនោះនាង ត្រូវបានជនជាតិចិនលូកចាប់ប្រដាប់សំខាន់ៗរបស់នាង តែនាងបេះដៃចេញ អ្នកខ្លះទាញខ្សែអាវចង់ស្រាយចេញ អ្នកខ្លះលូកដល់អាវក្នុងនាងទាញដៃចេញ តែរាល់ការទាញដៃចេញម្ដងៗ ត្រូវបានគេវាយនាងគ្រប់ដៃគឺ៤នាក់វាយនាង៥ដងទៅហើយ ពេលប្ដឹងថៅកែ គេមិនជួយរកដំណោះស្រាយទេ បែរជានិយាយថា មកពីគេស្រឡាញ់ទើបគេបេះបោចអីចឹង។ ប៉ុន្ដែដោយសារនាងមិនព្រមឲ្យគេបេះបោចគ្រប់គ្នា ទើបថៅកែចិនសម្រេចដេញនាងចេញទាំងយប់បែបនេះតែម្ដង។

ក្រោយកេីតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍។ សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងវត្តមានជនរងគ្រោះនៅប៉ុស្តិ៍ជនរងគ្រោះបានស្នេីឲ្យសមត្ថកិច្ចបិតទីតាំងខាងលេីតែសមត្ថកិច្ចសុំការសេីបអង្កេតសិន៕សុខាសែនជ័យ​


ចែករំលែក៖