ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ត្រៀមកម្លាំងការពារសន្ដិសុខ សុវត្ថិភាព ដើម្បីចូលរួមអបអរសាទរក្នុងឱកាសឱកាសបុណ្យឯករាជជាតិ០៩ វិច្ឆិកា និងកំណើតកងយុទ្ធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០–១១–១២ ខែវិច្ឆិកាឆ្នាំ២០១៩ និងទប់ស្កាត់អោយខាងតែបាននូវពួក ឧទ្ទាមក្រៅច្បាប់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ៨កើត ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែមានវិធានការ ជាមុន ដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសពិធីខួបលើក ទី៦៦ទិវាបុណ្យឯករាជជាតិ០៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩។
លោក ចេវ ហាក់ ស្នងការងនគរបាលរាជធានីក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងពីវិធានការជុំវិញកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពការបញ្ជៀសចរាចរណ៍រថយន្តធុនធំ។ ការរៀបចំខួបលើកទី៦៦ទិវាបុណ្យឯករាជជាតិ០៩ វិច្ឆិកា និងកំណើតកងយុទ្ធពលខេមរភូមិន្ទព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅរាជធានីភ្នំពេញ ។
ការត្រៀមរៀបចំកន្លែងស្នាក់នៅសំរាប់កីឡាករអ៊ុំទូកស្នាក់នៅនិងការរៀបចំទីលានប្រឆាំងទូក។ការដាក់ចេញនូវផែនការសង្គ្រោះទូកលិចការសង្គ្រោះអ្នកជំងឺនិងផែនការទទួលទានអំបុក ០៩ វិច្ឆិកា ២០១៩ ។ ការរៀបចំតុបតែងលំអរសោ ភណ្ឌអនាម័យបរិស្ថាននិងអគ្គិសនី ។ ក្រៅពីនោះ ក៏បានពិភាក្សាលើការងារមួយចំនួនទៀត ជាអាជ្ញាធរខណ្ឌទាំង១៤។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ឆ្នាំនេះខុសប្លែកពីបណ្តាលឆ្នាំកន្លងទៅដោយសារតែឆ្នាំនេះទិវាបុណ្យឯករាជជាតិ០៩វិច្ឆិកានិងកំណើតកងយុទ្ធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នៅជាប់គ្នា។ ដូច្នេះទេការងារនេះយើងត្រូវប្រើប្រាស់កម្លាំងទ្វេដងទាំងកិច្ចការពារសន្តិសុខនិងកិច្ចការពារព្រះរាជពិធីបុណ្យការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។
លោកបន្ត៖ ថាកិច្ចប្រជុំនេះយើងមានទិសដៅតែមួយគឺការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក៏ដូចជាពិធីបុណ្យឯករាជជាតិ០៩វិច្ឆិកាហើយទិសដៅសំខាន់មួយទៀតគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំដែលយើងគ្រប់គ្នាបានជ្រោតជ្រៀបហើយ ។ យើងដាច់ខាតត្រូវការពារអោយបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។លោកបញ្ជាក់ផងដែរថាយើងបានបែងចែកភារកិច្ចនិងកំណត់ទិសដៅរួចហើយពោលគឺយើងមានអនុគណៈកម្មាធិការចំនួន៥ដែលបានបែងចែករួច។
សូមបញ្ជាក់ថា៖ សម្រាប់ពិធីទទួលទានអំបុកនៅថ្ងៃទី០៩ខែវិច្ឆិកានោះរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ដោយឡែកសម្រាប់ខណ្ឌនិងមន្ទីរផ្សេងៗទៀតក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ម៉ឺននាក់នោះទេនិងមានចំនួនប្រមាណជាង៩០០ទីតាំង៕ សំរិត