ព័ត៌មានទាន់ហេតុការណ៍៖

ប្តីវ៉ៃប្រពន្ធខ្លាំងពេកប្រពន្ធស៊ូទ្រាំមិនបាន ខឹងប្ដីលោតចេញពីលើរថយន្តស្រែកឲ្យគេជួយ ព្រោះឈឺពេក

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើផ្លូវលេខ៥៧ ភូមិនាំងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកភូមិបានកើតឡើងលើផ្លូវជាតលេខ៥៧ ចំណុចខាងលើ ខណ:ពេលដែលបុរសម្នាក់បើករថយន្តដឹកប្រពន្ធនៅសុខៗ បន្ទាប់ពីប្រកែកគ្នាចុះឡើងៗ នៅលើរថយន្តទំនើបឡិចស៊ីស១គ្រឿង ស្រាប់តែនាងបើកទ្វាររថយន្ត លោតទម្លាក់ខ្លួននៅលើដងផ្លូវជាតិ បណ្តាលឱ្យរងរបួស ត្រូវបានអ្នកភូមិនាំគ្នារត់ទៅជួយរឹត និងលើកដាក់លើអង្រឹង ស្របពេលដែលភ្នាក់ងារសារព័ត៌មានធ្វើដំណើរតាមដងវិថីជាមួយគ្នាដែរ ក៏ចុះទៅសួរនាំ ស្រាប់តែនាងស្រែកយំប្រាប់ អ្នកសារព័ត៌មានថា ប្តីវ៉ៃដំធ្វើបាបពេក រៀងរាល់ថ្ងៃ ថែមទាំងឱ្យកាត់កាលឪពុកម្តាយ បងប្អូនចោលទាំងអស់ទៅ ទើបនាងលែងចង់រស់នៅ  នាងទ្រាំមិនបានក៏លោតទម្លាក់ខ្លួនពីលើរថយន្តបែបនេះតែម្តង ។

ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីរងគ្រោះ មាន ឈ្មោះ សូវៀត អាយុ១៩ឆ្នាំ រងរបួស ពកក្បាលដោយសារប្តីវាយ និងរបួសស្មាពេលធ្លាក់ពីលើរថយន្ត មានប្តី ឈ្មោះ ភារម្យ អាយុ៣៩ឆ្នាំ រស់នៅ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយរៀបការអស់រយ:ពេលជាង១ឆ្នាំមកហើយ មិនទាន់មានកូនចៅនៅឡើយទេ ដោយឡែកឪពុកម្តាយស្រ្តីរងគ្រោះ រស់នៅក្នុងភូមិទួលខៀវ ក្រុងប៉ៃលិន ។

ស្រ្តីឈ្មោះ សូវៀត បានរៀបរាប់ទាំងខ្លួនរងរបួស និងទ្រហោយំទឹកភ្នែកហូររហាមឱ្យដឹងថា ប្តីរបស់គាត់តែងតែនិយាយកុហកអ្នកជិតខាងថា ខ្លួនមានជម្ងឺសរសៃប្រសាទ តាមពិតប្តីរបស់នាងវាយដំទាត់ ធាក់ធ្វើបាបនាងរាល់ថ្ងៃ ដោយឱ្យនាងកាត់កាល់ឪពុកម្តាយបងប្អូនចោលទាំងអស់ មិនឱ្យរាប់រកនោះទេ ។

នាងបន្តទៀតថា : ប្តីនាងតែងតែធ្វើបាបនាងរហូតជារៀងរាល់ថ្ងៃ ដូចជាពេលនេះពេលជិះរថយន្តមកជាមួយគ្នាដោយជិះរថយន្តម៉ាកឡិចស៊ីស 300 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9481 ពណ៌ទឹកដោះគោ បើកបរដឹកនាងពីស្រុកសំឡូតខេត្តបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង ឆ្ពោះទៅក្រុងប៉ៃលិន រហូតដល់ក្បែរកន្លែងកើតហេតុ ក៏បត់ទៅទិសខាងលិច ដើម្បីទៅផ្ទះរបស់ខ្លួន ។ តែមុនពេលនោះប្តីរបស់នាងបានយកក្រញ៉ដៃខោកក្បាលនាងពីក្រោយរហូតពក ខណ:ពេលឈ្មោះប្រកែកគ្នាតិចតួច ហើយ ណាមួយនាងនឹកឃើញពាក្យសម្តីប្តីរបស់ខ្លួនបានហាមប្រាមមិនឱ្យនាងរាប់រកឪពុកម្តាយបងប្អូន ក៏សុខ ចិត្តដោតទម្លាក់ខ្លួនពីលើរថយន្ត ដើម្បីអត្តឃាតព្រោះលែងចង់រស់នៅជាមួយប្តីដែលវាយដំព្រឹកល្ងាចៗ បែបនេះ ។

ចំណែកលោក ភារម្យ បានឱ្យដឹងដែរថា គាត់មិនធ្លាប់វាយប្រពន្ធរបស់ខ្លួននោះឡើយ ហើយក៏មិ នធ្លាប់ហាមឃាត់ប្រពន្ធរបស់ខ្លួនឱ្យឈប់រាប់រកឪពុកម្តាយដែរ នាងនិយាយបែបនេះ ដោយសារតែជម្ងឺ សសៃប្រសាទរើប៉ុណ្ណោះ ។ លើសពីនេះ នាងពកក្បាលមិនមែនដោយសារខាងលោកជាអ្នកវ៉ៃនោះឡើយ គឺដោយសារជំងឺនាងរើឡើង នាងក៏បើកទ្វាររថយន្តលោតទម្លាក់ខ្លួន បណ្តាលឱ្យបោកខ្លួនទៅផ្លូវជាតិនឹងបណ្ដាលឲ្យពកក្បាលបែបនេះ តែម្តង ។

ពាក់ព័ន្ធនឹងករណីនេះ លោក ទូច ជុនលី នាយរងប៉ុស្តិ៍អូរតាវ៉ៅ បានឱ្យដឹងថា÷ប្តីប្រពន្ធទាំងពីរនាក់ ខាងលើពិតជាបានឈ្លោះគ្នាប្រាកដមែន ដោយត្រូវប្តីវ៉ៃប្រពន្ធ រហូតដល់ធ្វើឱ្យនាងខឹងក៏លោត ទម្លាក់ខ្លួនពីលើរថយន្ត បណ្តាលឱ្យរងរបួសពកក្បាលស្រាល ។ លោកបន្តទៀតថា÷ប៉ុន្តែ ក្រោយពីខាងលោកហៅទៅដោះស្រាយនៅក្នុងប៉ុស្តិ៍ អ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញហើយ ក៏បាននាំគ្នាចូលទៅក្នុងរថយន្ត បើកទៅផ្ទះភ្លាមៗវិញ៕ ស សារ៉េត


ចែករំលែក៖