ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងខូចចិត្តប្រពន្ធសុំលែងបានផឹកស្រាស្រវឹង ហើយដាច់ចិត្ត បញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន នៅក្នុងរោងខ្ចុះមុខផ្ទះ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះ អកុសលហួសពេលទៅហើយ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩
ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ ឃឹម សារ៉ានអាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ភ្លាមសមត្ថកិច្ចនគរបាលស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះមកពិនិត្យសពជាច្រើនម៉ោង ទើបសន្និដ្ឋានថា សពពិតជាស្លាប់ដោយចងកប្រាកដមែន ដោយបុរសខាងលើបានយក ត្រមាក្រឡាការ៉ូ ពណ៌ក្រហម លាយខៀវចងជាប់នឹងដំបូលរោងខ្ចុះខាងមុខផ្ទះ បណ្ដាលឲ្យស្លាប់ នឹងមិនមានស្លាកស្នាម ពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ។
បើតាមអ្នកភូមិបានអោយដឹងថា បុរសខាងលើ គឺមានជម្លោះជាមួយប្រពន្ធ ខណៈប្រពន្ធរស់នៅមិនចុះសម្រុង ទើបឈានការលែងលះគ្នា ធ្វើអោយបុរសនេះខូចចិត្តយ៉ាងខ្លាំង និងតែងតែផឹកស្រាស្រវឹង ស្រាប់តែនៅយប់កើតហេតុ មានការភ្ញាក់ផ្អើលថា បុរសខាងលើលើ បានយកក្រមាចងកធ្វើអត្តឃាត ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល ៕ យឹមសុថាន