ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងហាងលក់គុជ ហីហី ស្ថិតនៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងនៅក្នុងហេតុការណ៍នេះថា មានជនជាតិចំនួន២នាក់ បានធ្វើសកម្មភាពបាញ់បោះចំនួន២គ្រាប់។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ខណៈដែលកម្លាំងនគរបាល កំពុងឡោមព័ទ្ធចាប់ខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១។ ខណៈដែលមន្ដ្រីជំនាញនគរបាល និងអាជ្ញាធរ កំពុងសួរនាំនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ