ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋទូទាំងស្រុកស្វាយចេកប្រមាណជិត២០០០នាក់ បាននាំគ្នាចូលរួមអបអរសាទរដាល់ និងពិសាអំបុករួមគ្នា ដេីម្បីបង្ហាញពីការស្នេហាជាតិ ពិសេសការពារជាតិ សាសនា ព្រះមហាក្សត្រ រួមនឹងមានការដាក់តាំងបង្ហាញឧបរកណ៍ភ្លេងបុរាណខ្មែរ ផលិតផលកសិកម្ម ឧបករណ៍បុរាណដែលបំរើដល់វិស័យកសិកម្ម មាន៖ រទេះគោ ម៉ាស៊ីនបោកស្រូវប្រើដោយដៃជាដើម។
នៅក្នុងពិធីពិសារអំបុកដែរធ្វេីឡេីងនៅសាលាស្រុកស្វាយចេកនោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយស សមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណើរ មានការចូលរួមដោយលោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ភ្ញៀវជាតិ-អន្តរជាតិបានចូលរួមផងដែរប្រកបដោយបរិយាកាសសប្បាយរីរាយ។
ក្នុងនោះដែរលោក លឿង សុភក្តិ អភិបាលស្រុកក៏បានបញ្ជាក់ថា ៖ ការរៀបចំពិធីដាល់ និងពិសាអំបុកនេះរដ្ឋបាលស្រុករៀបចំតុបតែងដោយមានការដាក់តាំងកសិផលផ្សេងៗ ឧបករណ៍បម្រើរដល់វិ ស័យកសិកម្មបុរាណ នឹងមានការរៀបចំកម្មពិធីសប្បាយៗជាច្រើនទៀត។
លោកក៏បានបញ្ជាក់ថា ៖ការរៀបចំពិធីនេះមានគោលបំណង៤សំខាន់ៗមាន ៖ ១-ដើម្បីចូលរួមអបអរសាទ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០១៩)។ ២- ការពិសារអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ៣-ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ និងភ្លក់រសជសតិអំបុកខ្មែរ ដែល ផលិតចេញពីស្រូវសុទ្ធសាធ និងទី៤- ដើម្បីចូលរួមអបអរសាទ ព្រះរាជពិធីអុំក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយនៅពេលរាត្រីក៏មានការបណ្តែតប្រទីបនៅដងស្ទឹងស្វាយចេក មានការបាញ់កាំជ្រួច និងរាំលេងកំសាន្តនាពេលរាត្រីផងដែរ។
ជាមួយគ្នានោះប្រជាពលរដ្ឋដែលបានចូលរួមពិធីនោះក៏បានបង្ហាញពីភាពសប្បាយរីករាយ ដោយគាត់បានលើកថា ៖ ដោយសារតែកត្តាសន្តិភាព ដែលរាជរដ្ឋាភិបាលបានមកដោយលំបាកទើបយើងមានថ្ងៃនេះ ជាក់ស្តែងពួកគាត់ពិតជាមានក្តីសប្បាយរីកជាខ្លាំង ដែលបានចូលរួមពិសារអំបុក ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយមិនឲ្យជនណាម្នាក់មកមើលងាយដល់ព្រះមហាក្សត្រយើងបានឡើយ ហើយពួកគាត់គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបច្ចុប្បន្ន និងបានសំណូមពរដល់ជនរួមជាតិកុំចាញ់បោក និងជឿពាក្យញ៉ុះញង់ពីពួកអគតិមួយចំនួន ដែលតែងតែបង្កភាពអសន្តិសុខដល់សង្គមជាតិ ដែលមានទណ្ឌិតសម រង្សីជាមេក្លោងនិងបក្ខពួករបស់គេមួយចំនួន ចង់ធ្វើរដ្ឋប្រហារបំផ្លាញសន្តិភាព ដែលសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកថ្ងៃ៩ វិច្ឆិកា ធ្វើការរៀបចំព្រឹត្តការណ៍នៃការពិសារអំបុនៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍លើកទី៦៦ នៃបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០១៩) ពិសេសគឺក្នុងអត្ថន័យអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។ ដោយក្នុងនោះដែរតាមបណ្តារខេត្ត-ស្រុក-ក្រុង-ឃុំ-សង្កាត់ និងភូមិ ក៏បានរៀបចំពិធីពិសារអំបុកប្រកបដោយភាពសប្បាយរីករាយ ហើយនឹងប្តេជ្ញាមិនចូលរួមនូវសកម្មភាពដែលខុសនឹងច្បាប់នោះឡើយ ៕ នីមវណ្ណា