ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងបន្ទប់ជាងកាត់សក់ និងបន្ទប់ជាងជួសជុលលក់ទូរសព្ទមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង ២និង ១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឮសំឡេងផ្ទុះភ្លាមៗក៏ហុយផ្សែងខ្មួលខ្មាញ់បង្កើតចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជាងកាត់សក់មួយកន្លែង (យីហោប៊ូយហាយឡាយ) យ៉ាងសន្ធោសន្ធៅហើយក៏រាលដាលដល់ហាងលក់ទូរស័ព្ទនៅជាប់គ្នាខូចខាតសម្ភារៈអស់ជាច្រើន។
សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង២និង៥០នាទីទេីបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គ្រឿងទេីបអាចគ្រប់គ្រង់បានដោយស្ថាពរ ។
ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងដោយសារឆ្លងចរន្តអគ្គិសនីម្ចាស់បន្ទប់ចេញទៅក្រៅមិនបានបិទកុងតាក់ភ្លើង។
បន្ទប់ដែលឆាបឆេះនោះ មានចំនួន២បន្ទប់ក្នុងនោះបន្ទប់ទី១កន្លែងជាងកាត់សក់អស់ម៉ូតូ ធំ១ គ្រឿងនិងសម្ភារៈខូចខាតទាំងស្រុង
បន្ទប់ទី២កន្លែងជួសជុល និងលក់ទូរស័ព្ទដៃខូចខាតសម្ភារៈមួយចំនួននៅខាងក្នុង
ចំណែកសំភារៈដែលខូចខាតទាំងពីបន្ទប់មិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រាកដនៅឡើយ
សមត្ថកិច្ចបានបន្តថា ជុំវិញករណីអគ្គីភ័យនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ ៕ ភារ៉ាដង្កោ