ប៉ោយប៉ែតៈ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនក្រុមកងអង្គរក្ស របស់ ទណ្ឌិត សម រង្ស៊ី កាលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩នៅផ្ទះសំណាក់សេះមាស ខាងកើតសណ្ឋាគារប៉ោយប៉ែតផាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
នៅក្នុងប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយលោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។
ប្រភពសមត្ថកិច្ចថាជនសង្ស័យទាំង៥នាក់ គឺជាក្រុមអង្គរក្សផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី បានចូលមកស្នាក់នៅក្នុងផ្ទៈសំណាក់ខាងលើចំនួន៣ថ្ងៃហើយ ដើម្បីរៀបចំផែនការរបស់ពួកគេក្នុងការបង្កើតព្រឹត្តិការណ៍ខុសច្បាប់ផ្សេងៗ។
ជនសង្ស័យទាំង៥ នាក់ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននាំទៅសួរនាំនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្តតាមនីតិវិធីច៊ ៕ នីមវណ្ណា