ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិសេរីលង្កាម្នាក់ដេកស្លាប់លើគ្រែដោយសារជំងឺគាំងបេះដូង 

ចែករំលែក៖

ខេត្តសៀមរាបៈ  តាមសេចក្ដីរាយការណ៍ពីនគរបាលប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានអោយដឹងថាមានមនុស្សដេកស្លាប់លើគ្រែក្នុងបន្ទប់លេខ១២៦  សណ្ឋាគារFcc កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី១០ខែ វិច្ឆិកាឆ្នាំ ២០១៩ ក្នុងភូមិ មណ្ឌល២  សង្កាត់ ស្វាយដង្គំ  ក្រុងសៀមរាប  ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពី មានឈ្មោះ រ៉េត  រ៉ា  ភេទ ប្រុស  អាយុ ២៨ ឆ្នាំ  មុខរបរអ្នកគ្រប់គ្រងផ្នែកសន្តិសុខសណ្ឋាគារ Fcc ក្នុងភូមិ  មណ្ឌល២  សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប  ខេត្តសៀមរាប  គាត់បានរាយការណ៍មកសមត្ថកិច្ចយើងថា  នៅម៉ោង១១:០០នាទីយប់ ថា មានឈ្មោះ  Upul Wijesiri Dembatapitiye Imbul Gahamula Watte អាយុ ៤៥ឆ្នាំ ជនជាតិ សិរីលង្កា  ជាបុគ្គលិកធ្វើការជាមួយគ្នាផ្នែកគ្រប់គ្រងគណនេយ្យ បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់លេខ១២៦ សណ្ឋាគារFcc ។

ក្រោយទទួលព័ត៌មានកម្លាំងមន្ត្រីនគរបានបច្ចេកទេសជំនាញបានចុះពិនិត្យធ្វើកោសល្យវិច័យរួច សន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូង ៕ ប៊ុនរិទ្ធិ

 


ចែករំលែក៖