ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កឹះលួចកញ្ចក់រថយន្តម្ចាស់ឃេីញទាន់ដេញចាប់ជាប់ប្រគល់ជូននគរបាលចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចកាច់កញ្ចក់រថយន្តតែម្ចាស់ឃេីញទាន់ក៏ដេញចាប់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង១០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ផ្លូវបេតុងផ្ទះលេខ 4E0 ភូមព្រៃសាលា សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ  ។

ជនសង្ស័យទី១ ឈ្មោះសួន សត្ថា ភេទប្រុសអាយុ៣៦ ឆ្នាំ មុខរបរជាង កាត់កញ្ចក់ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ ទី២ ឈ្មោះ ម៉ៅ ច្រឹក ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបររត់កង់បី មានទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៣ឈ្មោះ ហៀ ពៅ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ។

ជនរងគ្រោះឈ្មោះ លីន ចន្ទ្រា ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ4E0 ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះ បានចតរថយន្ត ម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-5790 នៅមុខផ្ទះ លុះដល់ម៉ោងកើតហេតុ ស្រាប់តែសំទ្បេញផាំង ជនរងគ្រោះបានអើត មើល ឃើញកង់បីមួយគ្រឿង ចតក្បែររថយន្ត និងឃើញជនសង្ស័យ កំពុងលួចកញ្ចក់ ពេលនោះ ជនរងគ្រោះ ក៏ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យ នាំគ្នារត់ឡើងជិះកង់បីរត់ ហើយជនរងគ្រោះ បានបន្តដេញតាម រហូតដល់មុខសាលាខណ្ឌសែនសុខ ក៏មានប្រជាពលរដ្ឋ ជួយចាប់បានទាំងជនសង្ស័យទាំង៣នាក់ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាបទី២។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖