ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃផ្សៃណាស់! ក្មេងស្រី​ម្នាក់​​ត្រូវឃាតក​​រំលោភ ហើយសម្លាប់​​នៅក្នុងស្រុកទឹកក្នុងបរិវេណវត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់យកទៅរំលោភរួចសម្លាប់បោះចូលទៅក្នុងទឹកស្រះយ៉ាងអាណោចអាធ័មបំផុត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រុមគ្រួសារកុមាររីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កុមារីរងគ្រោះគឺជាកូនទី៤ នៅមុនពេលកើតហេតុ គឺយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ដែលជាថ្ងៃពិធីបុណ្យអកអំបុកសំពះ ព្រះខែ នៅក្នុងវត្តកងមាស បានរៀបចំពិធីបុណ្យអកអំ បុកសំពះព្រះខែផងដែរ ហើយក្នុងវេលាយប់នោះ ឪពុក ម្ដាយ រួមទាំងកូនបីនាក់ទៀត ក៏បានទៅចូលរួមក្នុងពិធីបុណ្យនៅឯវត្ត ដោយទុកឲ្យកូន២នាក់បងប្អូនជាមួយនឹងកុមារីរងគ្រោះដេកនៅលើគ្រែក្រោមផ្ទះ។ បន្ទាប់ពីឪពុកម្ដាយត្រឡប់មកពីវត្តវិញនៅវេលាម៉ោងប្រមាណជាង១១យប់ទៅហើយ មិនឃើញកូនស្រីច្បង(កុមារីរងគ្រោះ)ដេកនៅលើគ្រែជាមួយប្អូននោះទេ ក៏មានការភ្ញាក់ផ្អើល និងបាននាំគ្នាដើររកទាំងយប់នៅគ្រប់ទីកន្លែងតែរកមិនឃើញ ។ រហូតដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យជួយស្រាវជ្រាវរក ហើយក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ ក៏បាននាំគ្នាបន្តដើររក នៅគ្រប់ទីកន្លែងជុំវិញភូមិនិងក្នុងវត្តរហូតដល់ម៉ោង៣ជាង តែរកពុំឃើញ ។ អ្នកភូមិក៏បាននាំគ្នាចុះក្នុងស្រះមួយកន្លែងស្ថិតក្នុងបរិវេណវត្ត ទើបបានប្រទះឃើញសពកុមារីរងគ្រោះស្លាប់នៅក្នុងទឹកស្រះនោះបាត់ទៅហើយ។

សពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យឃើញមានស្នាកស្នាមដាច់រហែកប្រដាប់ភេទ និងមានស្នាមជាច្រើនកន្លែងទៀតដែលសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់របស់កុមារីរងគ្រោះខាងលើនេះ គឺជាករណីចាប់រំលោភសម្លាប់ ហើយដើម្បីបំបិតភស្តុតាង ជនល្មើសបានយកក្មេងស្រីរងគ្រោះទម្លាក់ចូលទៅក្នុងទឹកស្រះ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនល្មើសមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ក៏ប៉ុន្តែសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវវែកមុខរកជនល្មើសដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ចន្ថា


ចែករំលែក៖