ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីបានបើកម៉ូតូបុកទៅ នឹងដើមឈើហើយធ្លាក់ប្រឡាយទឹក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយអាជ្ញាធរបានអះអាងថា ជនរងគ្រោះប្រហែលជាស្រវឹងស្រា ។
ហេតុការណ៍ បានកើតឡើង នៅម៉ោង១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិត នៅចំណុចភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ឹម ធី អាយុ ២០ឆ្នាំ មានស្រុកកំណើត រស់នៅ ភូមិដូនទាវ ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្នរស់នៅជាមួយ ប្រពន្ធនៅភូមិ ត្រាំនាគ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ។ មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូម៉ាក HON DA.C125. ពណ៌ខ្មៅ ពាក់ស្លាកលេខ ឃ .២៨៩០. ក . ច .១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកនឹងដើមឈើហើយ ធ្លាក់ទឹកប្រឡាយបណ្តាលឲ្យស្លាប់ ។ មូលហេតុ សង្ស័យ ស្រវឹងស្រាហើយបើកបរលឿន ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី