ព័ត៌មានទាន់ហេតុការណ៍៖

បុរស ២នាក់ធ្វើអត្តឃាតក្នុងថ្ងៃតែមួយ សង្ស័យមានវិបត្តិក្នុងគួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់ យ៉ាងហោចបុរសចិត្តស្រាលចំនួន ២នាក់សម្រេចចងកធ្វើអត្តឃាតជាបន្តបន្ទាប់ ត្រូវបានគេសង្ស័យអាចមានវិបត្តិក្នុងគួសារ ។

យោងតាមរបាយការណ៍នគរបាលក្រុងពោធិ៍សាត់ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ មានបុរសម្នាក់ឈ្មោះ សុខ សាយ អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ បានចងកធ្វើអត្តឃាតក្នុងផ្ទះ ខណៈប្រពន្ធហាមការផឹកសុី ។

ដោយឡែក របាយការណ៍នគរបាលស្រុកតាលោសែនជ័យវិញ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបត់រំដួល ឃើញុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រទះឃើញសាកសពក្នុងព្រៃដែលគេសង្ស័យចងកធ្វើអត្តឃាតផងដែរ សាកសពឈ្មោះ ថៃ ទីនី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ឃើញុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បច្ចប្បន្ន មកស្នាក់នៅភូមិ ឃុំកើតហេតុ សង្ស័យបណ្ដាលមកមានវិបត្តិគ្រួសារ ។

របាយការណ៍ដដែលបន្តទៀតថា ករណីអត្តឃាតពីផ្សេងគ្នាខាងលើ ស្ថាប័នជំនាញសហការចុះស្រាវជ្រាវ និងពិនិត្យត្រឹមត្រូវ ទើបប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖