ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួនករណីលួចម៉ូតូ ។ ការឃាត់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះល្វែងកំពុងសាងសង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គុជ សុផានិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆេង ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងបានទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO-2734 នៅក្នុងផ្ទះល្វែងដែលកំពង់សាងសង់ ដោយមិនបានដកកូនសោចេញនោះទេ ពេលនោះ ស្រាប់តែលេចមុខជនសង្ស័យបានដើមកឃើញសភាពស្ងាត់ ក៏ធ្វើសកម្មភាពចូលលួចបញ្ឆេះជិះចេញ តែដោយសារជនរងគ្រោះឃើញទាន់ ក៏ស្រែឆោឡោដេញតាមហើយបានជួបនឹងកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងកំពុងល្បាត ក៏ឃាត់ខ្លួនបានតែម្តងហើយបានប្រគល់ម៉ូតូឲ្យទៅជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ ​ចាន់លីហ្សា


ចែករំលែក៖