ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខកូនប្រុសដំបូងភ្លាម ឱក សុគន្ធកញ្ញា ទទួលបានការសរសើរច្រើនជាងការរិះគន់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសដំណក់ឈាមរួមគ្នាជាមួយ លោក អ៊ឹង សុខលី ហើយ។ ក្រោយពីបង្ហាញមុខកូនប្រុស និងឈ្មោះនេះដែរ នាងទទួលបានការសរសើរច្រើនស្របពេលការរិះគន់ខ្លះៗអំពីរឿងរ៉ាវមានផ្ទៃពោះមុនរៀបការនោះ។

ឱក សុគន្ធកញ្ញា បានបង្ហាញរូបថតកូនប្រុសដំបូងរបស់ខ្លួបជាសាធារណៈហើយ បន្ទាប់ពីអ្នកនាងបានសម្រាលតាំងពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនៅមន្ទីរពេទ្យមួយនៃប្រទេសថៃ ។ជាមួយការបង្ហាញរូបកូននេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារថា ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និង រូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ នាងបន្តថា Mommy(ម្តាយ) និង Charlie (កូន)មានសុវត្ថិភាព មានសុខភាពល្អ និងមានទម្ងន់ ៣,៧៥ គីឡូក្រាម។  អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កូនប្រុសដំបូងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី ឈ្មោះ Charli ពិតជាមានមុខមាត់ស្រស់គួរឱ្យស្រឡាញ់ កាត់តាមឪពុកម្តាយគ្មានខុសទេ ។ មហាជនអ្នកគាំទ្រក៏បង្ហាញអារម្មណ៍រំភើប និង រីករាយផងដែរ បន្ទាប់ពីបានឃើញមុខកូនប្រុសដំបូងរបស់តារាខម្រៀងលំដាប់កំពូលរូបនេះ ។ ទោះជាយ៉ាងណានាងក៏ទទួលរងការរិះគន់ខ្លះៗពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជុំវិញការមានផ្ទៃពោះមុនរៀបការខណៈដែលនាងទើបនឹងរៀបការមិនទាន់បាន៦នៅឡើយ ។ ទោះជាយ៉ាងណាដំណឹងនៃការបង្ហាញមុខជាសាធារណៈនេះបានការជូនពរច្រើនពីអ្នកគាំទ្រ ហើយក៏ស្របពេលដែលនាងនិងកូនប្រុសអាចមានលទ្ធភាពរកចំណូលពីការថតផលិតផលថែរក្សាគត៌ចាប់តាំងពីមុនពេលសម្រាលមកម៉្លេះ។ 

គួរបញ្ជាក់ដែរថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបសលោក អ៊ឹង ឆៃងួន ជាថៅកែក្រុមហ៊ុនហង្សមាសកាលពីថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញក្រោម​វត្តមាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​នេះ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ធំៗ​ជាច្រើន​នាក់​ទៀត ៕  វឌ្ឍនា


ចែករំលែក៖