ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទាវស្ទើរភ្លើង២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអស់លក្ខណ៍ ត្រូវសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចបានស្រាវជ្រាវចាប់មុខសញ្ញាក្មេងស្ទាវឆក់ទូរស័ព្ទ២នាក់បានជិះម៉ូតូឌុបគ្នា ហើយបានឆក់ទូរស័ព្ទដៃពីយុវតីម្នាក់បានសម្រេចកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២បានហើយ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១.ឈ្មោះ ណាត វ៉ាន់ណុង ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ជាអ្នកឆក់ទូរស័ព្ទ ។ ២. ឈ្មោះ អ៊ី ហ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកបើកម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ។

ជនរងគ្រោះឈ្មោះ ម៉ឹង សុជាតា ភេទស្រី អាយុ១៧ ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ទូរស័ព្ទដៃម៉ាក iphone 6 plus ឆក់នៅចំណុចផ្លូវចូលចំការស្វាយ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន រួចជិះម៉ូតូគេចខ្លួនបាត់ ។

លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានឲ្យដឹងថា ជនសង្ស័យទាំង២ត្រូវបានបញ្ចូនទៅស្នងការខេត្តរួចហើយដើម្បីបន្ដតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖