ភ្នំពេញៈ អនុវត្តតាមបញ្ជា លោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការនគរបាលជាតិក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ លោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀនកាលពីថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំសម្របសម្រួលដោយលោក សឿន មុនីរត្ន័ ព្រះរាជអជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីកែច្នៃ ជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះ លេខ៤Z ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ដែលមានឈ្មោះ KEK CHIN SENG ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃ ០៧/១០/១៩៨០ មុខរបរ រ៉ូលីននៅកាស៊ីណូកាន់លិខិតឆ្លងដែនលេខ A37098072 ។
ចាប់យកវត្ថុតាងសារធាតុញៀនរួមមាន៖ អ៊ិចស្តាស៊ី ១០៩៩.៨៧ក្រាម, កេតាមីន ២៩.៥៥ ក្រាម, មេតំហ្វេតាមីន(ICE) ០.៨៨ក្រាម, នីមេតាហ្សេប៉ាម ៤៤.៩៩ក្រាម ។
សរុបរួមទម្ងន់ ១kgនិង ១៧៥.២៩ក្រាម ។ សារធាតុគីមីផ្សំមួយចំនួន និងឧបករណ៍កែច្នៃមួយចំនួនធំទៀតផង ៕