ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើងនៅខណ្ឌបឹងកេងយ៉ាងសន្ធោសន្ធៅ 

ចែករំលែក៖

ភ្នំពេញ ៖ ខ្សែភ្លើងរួមទាំងខ្សែរកាប និងខ្សែផ្សេងៗទៀត រមូលផ្ដុំគ្នាបានឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចជិតព្រះហារ ឥស្លាម តាមបណ្តោយផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមសម្តីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ដំបូងឡើយកម្លាំងរបស់គាត់កំពុងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែឃើញភ្លើងឆាបឆេះខ្សែភ្លើងនិងខ្សែផ្សេងៗទៀតមួយចំនួនធំយ៉ាងសន្ធោសន្ធៅ ទើបពួកគាត់បានរាយការណ៍ប្រាប់ខាងអគ្គិសនីឲ្យបិតប៉ារ៉ែតភ្លើង និងទាក់ទងទៅរថយន្តពន្លត់អគ្គីសភ័យឲ្យចុះមកអន្តរាគមន៍ ។

ក្រោយមកក៏ឃើញរថយន្តពន្លត់អគ្គិសភ័យមកដល់មួយគ្រឿងទាញទុយោបាញ់មួយប្រាវក៏រលត់ទៅវិញ ហើយក៏ឃើញខ្សែភ្លើងមួយចំនួនធំឆេះដាច់ធ្លាក់រាយប៉ាយពេញផ្លូវ ៕ ភារ៉ា ដង្កោ


ចែករំលែក៖