ភ្នំពេញ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិ ការ អាជ្ញាធរជាតិអាវុធគីមី តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងពីសភាព ការណ៍សន្តិសុខ អន្តរជាតិសំខាន់ៗ ក្នុងតំបន់ក៏ដូចពិភពលោកនារយៈពេលកន្លង ពាក់ព័ន្ធអាវុធមហាប្រល័យ ការប្រើបា្រស់សារជាតិ គីមីនៅសីុរី ធ្វើឱយស្លាប់និងរបួសច្រើន នារយៈពេលកន្លង ។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក្នុងសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការគ្រប់គ្រងសារ ធាតុគីមី និងកាកសំណល់ដែលពាក់ព័ន្ធនៅតំបន់អាស៊ីអា គ្នេយ៍ (ហៅគាត់ SEACHEM) ប្រព្រឹត្តទៅ នៅសណ្ឋាគារភ្នំពេ ញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៧ រោច ខែកក្តិក ឆ្នាំ កុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ និងលោកអាន់ឌ្រូប៊្រូដឡាវ(ANDREW PROUDLO VE)តំណាងសហភាពអឺរ៉ុប ។
សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាង អាជ្ញាធរជាតិ អាវុគីមី ជាមួយដៃគូសហគមអឺរ៉ុប ។
សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវបានជ្រើស រើសសម្រិតសម្រាំងពីក្រសួង-ស្ថាប័ន ត្រួតពិនិត្យនិងសម្រេចរួមគ្នានៃអាជ្ញាជាតិអាវុធគីមី និងម្ចាស់គម្រោងលេខ ៦១ នៃសហភាពអឺរ៉ុប ។ មានសិក្ខាកាមសរុបចំនួន ២០៥នាក់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៩ ។ គោលបំណង ផ្តល់ចំណេះ ដឹងនិងបង្កើនសមត្ថភាពលើជំនាញ ការត្រៀមរៀបចំ ឆ្លើយតប ការស្តារឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវឧប្បត្តិហេតុសារធាតុអាវុធគីមី ។
ក្នុងនាមសម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ាថ្លែងថា:សភាពការណ៍សន្តិសុខអន្តរជាតិគួរអោយកត់សំ គាល់នូវក្នុងតំបន់ ក៏ដូចជាពិភពលោកក្នុងរយះ ពេលកន្លងមកពាក់ ព័ន្ធនឹងអាវុធមហាល័យ ការប្រើប្រាស់គ្រាប់គីមីនៅស៊ីរី ធ្វើឱ្យជនស៊ីវិលស្លាប់ និងរបួសច្រើន ។ ដោយឡែកផលប៉ះមកពីគ្រោះ ថ្នាក់ធម្មជាតិ ដោយសាររលកយក្សស៊ូណាមី បង្កឱ្យមាន លេចធ្លាយ ប្រតិកម្ម នៃរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ នៅហ្សូគូរសីមាប្រទេសជប៉ុនការផ្ទុះរោងចក្រនៅប្រទេសចិន ។ ល ។
លោកបន្តទៀតថា ការរៀបចំបើកសិក្ខាសាលានេះ គឺជាផ្នែកមួយដ៏មានសារះសំខាន់ សំដៅចូលរួម ពង្រឹងនូវសមត្ថភាព យល់ដឹង ពីការគ្រប់គ្រង ប្រើប្រាស់រាល់ម៉ាសីុនវិភាគ នៅក្នុងមន្ទីរពិសោធន៍ ជាការទប់ស្ចាត់នូវរាល់ឧប្បត្តិហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ ដល់សុខភាពសារធាណ: ពិសេសការរាតត្បាតនូវជំងឺ ផ្សេងៗ ។ ល ។
វគ្គសិក្សានេះផ្តល់បទពិសោធន៍ល្អៗ ដល់គ្រូបង្គោលដើម្បីរៀបចំ វគ្គបណ្តុះបណ្តាល សំរាប់ការគ្រប់គ្រងសារធាតុគីមី និងកាកសំ ណល់ ការប្រមូលប្រើប្រាស់ដោយសុវត្ថិភាព ការស្តុកទុកនិងបោះចោលរាល់សារធាតុគីមី និងធ្វើចំណាត់ការសារធាតុគីមី ។
សិក្ខាសាលាមានរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្តោតលើប្រធានបទធំៗ ចំនួន៦ ដែលរំពឹងថា នឹងទទួលបានលទ្ធលល្អប្រសើរ ដូចជាលើកកម្ពស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពបន្ថែមដល់ក្រុមការងារ ថ្នាក់ជាតិ ទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្រ្តនិងវិទ្យុសកម្ម ៕ សុខដុម