ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវការហើយ ! ក្រសួងដែនដីចេញលិខិតផ្អាកការដ្ឋានសំណង់អគារ៤២ជាន់

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោក ឆាន់ សូរ្យផល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញនេះ បានចេញលិខិតជាផ្លូវការផ្អាកការដ្ឋានសំណង់អគារ៤២ជាន់ ក្រោយបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកដំណើរ ។

លោក ឆាន់ សូរ្យផល ជម្រាបមកលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ចាស់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម (GOLD TOWER 42) មានទីតាំងស្ថិតនៅលើក្បាលដីលេខ៦០ និងដីឡូតិ៍លេខ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថា ការដ្ឋានសំណង់របស់លោកត្រូវផ្អាកការងារសាងសង់ជាបណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិតនេះតទៅ និង ត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម ៖

១. ត្រូវរុះរើចេញកន្ត្រកយោងសម្ភារៈដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ ២. ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និង បញ្ជាក់អំពីសុវត្ថិភាពការដ្ឋានរបស់លោក ដែលបានចុះបញ្ជីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង៣. ការដ្ឋានអាចបន្តការសាងសង់បាន លុះត្រាតែមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។

ក្នុងករណីលោកមិនអនុវត្តតាមលិខិតនេះទេ នោះលោកនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន ។

សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចបញ្ជាអោយបិទការដ្ឋានអគារ៤២ជាន់ ភ្លាមៗ ក្រោយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋតាមដងផ្លូវជាញឹកញាប់។

នៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ត្រូវរថយន្តទំនើបមួយគ្រឿង ដែលនេះជាលើកទី២ហើយ ៕ ចេស្តា


ចែករំលែក៖