បើទោះបីមានវិវាទជាច្រើនកើតឡើងនៅកោះហុងកុង បង្កឲ្យមានមហាបាតុកម្ម ក្លាយជាហិង្សា បាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួន ។ ប៉ុន្តែរដ្ឋាភិបាលនៅតែ រៀបចំការបោះឆ្នោតឃុំ សង្កាត់តាមការកំណត់ ។
នៅតាមទីតាំងបោះឆ្នោត នានានៅហុងកុង បានដាក់ពង្រាយកម្លាំងសន្តិសុខជាច្រើនដើម្បីការពារដោយខ្លាចក្រុមជ្រុលនិយមបង្កការអ៊ុកឡុកបំផ្លាញការបោះឆ្នោត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
កម្លាំងប៉ូលិសនឹងធ្វើសកម្មភាព ជាសម្ងាត់ ដើម្បីទប់ស្កាត់រាល់គម្រោងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោត ក៏ដូចជាការបង្កឲ្យមានក្តីបារម្ភដល់ពលរដ្ឋពេលទៅបោះឆ្នោត។ មានការិយាល័យបោះឆ្នោត ទាំង៦០០កន្លែងនៅទូទាំងហុងកុង ។
ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ កម្លាំងសន្តិសុខទាំង៣១នាក់ ក្នុងនោះមានកម្លាំងពិសេស បានដាក់ពង្រាយការពារ។ ក្រៅពីកម្លាំងការពារ យាមល្បាត នៅមានកម្លាំងពិសេសដោះស្រាយជាបន្ទាន់ផងដែរ ។ លើសពីនេះទៅទៀតនៅមាន កម្លាំងប៉ូលិស ស្លៀកពាក់ស៊ីវិល ដោយមានអាចការពារ ចាក់មិនធ្លុះ និងការពារក ក្រោយពេលមានការវាយប្រហារដោយកាំបិទជាច្រើនលើកកើតឡើង។
ក្រៅពីសកម្មភាពពង្រឹងសន្តិសុខ បេក្ខភាពសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ៤៥២ កៅអី ក៏មានវិធានការ ការពារដល់ ក្រុមអ្នកគាំទ្រ ដោយស្នើឲ្យកាត់បន្ថយការធ្វើដំណើរពេលយប់ ក៏ដូចជាប្រមូលផ្តុំគ្នា ជាដើម។
ការបោះឆ្នោត ឃុំសង្កាត់់កើតឡើង ក្នុងពេលដែលហុងកុងកំពុងប្រឈមការធ្វើបាតុកម្ម ជាប់គ្នា៦ខែកន្លងមកមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ។ ការបោះឆ្នោតលើកនេះ មានសារសំខាន់យ៉ាងខ្លាំង ដូចជាការស្ទង់មតិទៅលើ រដ្ឋាភិបាលហុងកុង ៕